ពិតជាកម្របានបានឃើញ!!! សត្វព្រៃទាំងហ្វូងបង្ហាញខ្លួននៅខេត្តព្រះវិហារធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង!

មានរូបថតជាច្រើនសន្លឹកត្រូវបានបណ្តាញសង្គមធ្វើការចែកចាយតៗគ្នា នូវប្រភេទសត្វព្រៃដ៏កម្រៗជាច្រើនហ្វូង ដែលកំពុងរកចំណីយ៉ាងសុខសាន្តនៅលើទឹកដីនៃ ខេត្តព្រះវិហារ ។ ការបង្ហាញ រូបថតយ៉ាងច្រើននេះ បានធ្វើឱ្យមហានជន និង អ្នកស្រឡាញ់ បរិស្ថាន និង សត្វព្រៃ មានការត្រេកអរយ៉ាងខ្លាំង ។​

ជាច្រើនថ្ងៃមកហើយ ដែល ហ្វេសប៊ុក របស់ លោកសាន ព្រហ្ម ជាមន្ត្រីរក្រសួងព័ត៌មាន និង ជាអ្នក មានឈ្មោះល្បីបង្គួរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនេះ បានបង្ហាញរូបភាពចំនួន ៣ សន្លឹក ដែលក្នុងរូបភាពនោះមាន ដំរី មួយហ្វូង ខ្ទីង មួយហ្វូង និង ល្មាំង មួយហ្វូង ។

ក្រៅពីនេះ នៅក្នុង ហ្វេសប៊ុក របស់ ឧទ្យានឫស្សីត្រឹប ក៏បានបង្ហាញ សត្វទន្សោង មួយហ្វូងត្រូវបានប្រទះឃើញរត់កាត់ផ្លូវ នៅចន្លោះស្នាក់ការក្បាលដំរី និង ស្នាក់ការអូរកាប៉ុក ក្នុងដែនជម្រកសត្វព្រៃ ក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ។

ការបង្ហាញរូបថតសត្វព្រៃកម្រៗទាំងនេះបានធ្វើឱ្យមហាជន និង អ្នកលេង ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជាទាំងអស់មានការត្រេកអរយ៉ាងខ្លាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *