ក្នុងពិធីមង្គលការរបស់ខ្ញុំមានក្មេងស្រីម្នាក់ស្រែកតែមួយមាត់ ស្រាប់តែខ្ញុំរំសាយពិធីមង្គលការ ព្រោះតែ………

ខ្ញុំនិងមិត្តប្រុសខ្ញុំស្រឡាញ់គ្នា៦ខែហើយពួកយើងបានត្រៀមខ្លួនជាស្រេចដើម្បីចូលរោងរៀបការឆាប់ៗខាងមុន។ ខ្ញុំមានអាយុ 29 ឆ្នាំបានមិត្តប្រុសរបស់ខ្ញុំអាយុ 32 ឆ្នាំដូច្នេះយើងរៀបការគឺពិតជាសមនឹងគ្នាណាស់។

យើងបានស្គាល់គ្នានៅកន្លែងធ្វើការឯទីក្រុងមួយ។ ប្រាក់ខែរបស់គាត់ប្រចាំខែមួយពាន់ដុល្លាដែលសមល្មមនឹងយើងអាចរស់នៅជាមួយគ្នាបានហើយ។ ឯប្រាក់បៀវត្សរ៍ប្រចាំខែរបស់ខ្ញុំជិតមួយពាន់ដែលពួកយើងគិតថាសមល្មមនឹងចំនាយពេលដែលយើងរស់នៅជាមួយគ្នា។ ហើយពួកយើងពុំមានបន្ទុកគ្រួសារឡើងព្រោះម្តាយឪពុកមានជីវភាពសមរម្យផងដែរ។

១ឆ្នាំកន្លងផុតអ្នកមានគុណទាំងសងខាងក៏ជំរុញអោយយើងទាំងពីររៀបការ ហើយពួកយើងក៏ឯកភាពគ្នាទាំងសងខាងដែរ។ មិនយូរប៉ុន្មានថ្ងៃចូលរោងការក៏បានមកដល់។
នៅក្នុងពិធីមង្គលការនេះ ខ្ញុំនិងមិត្តប្រុសរបស់ខ្ញុំពួកយើងកំពុងរៀបការសុខៗស្រាប់តែក្មេងស្រីម្នាក់ញញឹមហើយស្រែកថា: «! ប៉ាភេ្ចជៈនេះផ្អែមឬមិនផ្អែម កូនចង់ផឹក ”

មិត្តប្រុសរបស់ខ្ញុំមុខឡើងភ័យស្លន់ស្លោក្រឡេកមើលមកខ្ញុំ ទើបងាកទៅមើលមុខក្មេងស្រីនោះ ហើយនិយាយមកកាន់ខ្ញុំថា ក្មេងស្រីនេះគឺជាកូនចិញ្ចឹមរបស់បងដែលបងចិញ្ចឹម៦ឆ្នាំមកហើយ។
ខ្ញុំសម្លឹងមើលមិនឃើញនាងគេចភ្នែកចេញពីមិត្តប្រុសខ្ញុំទេ ខ្ញុំញាប់ញ័រជាខ្លាំងព្រោះដៃកាន់ភេសជ្ជៈនេះឡើងញ័រ ខ្ញុំបាននិយាយថា: «តើបងបានដឹងថានាងមានអាយុ៦ឆ្នាំដោយរបៀបណា? »។
មើល …… នាងនៅក្មេងយ៉ាងហ្នឹងមិនមែន៦ឆ្នាំទេឬ? “មិត្តប្រុសបានពន្យល់យ៉ាងឆាប់រហ័ស។
ពេលនេះក្មេងស្រីម្នាក់នេះបានឈានទៅមុខដោយទាញកដៃរបស់មិត្តប្រុសខ្ញុំហើយបានស្រែកថា: «ប៉ាប៉ាហើយខ្ញុំចង់ផឹកភ្ចេជៈនេះ ម៉េចបានមើលទៅប៉ាឯងមិនចង់អោយខ្ញុំផឹកមែន?
ខ្ញុំខឹងខ្លាំងណាស់ក៏បោកកែវ ស្រាប់តែម៉ែក្មែកអោបក្មេងស្រីនោះចេញក្រៅ ថែមទាំងហៅថាចៅប៉ាឯងកំពុងរៀបការម៉េចមករំខានចឹង? ពាក្យមួយម៉ាត់ៗខ្ញុំលឺច្បាស់នឹងត្រជៀក។ ខ្ញុំកំពុងទទួលអារម្មណ៏ថាចាញ់បោកគេហើយ ហេតុអ្វីខ្ញុំល្ងង់ម្លេះ។

ចុងក្រោយទើបខ្ញុំដឹងថាមិត្តប្រុសរបស់ខ្ញុំគាត់មានប្រពន្ធថែមទាំងមានកូនទៀត តែប្រពន្ធរបស់គាត់បានទៅរស់នៅឯបរទេស។ ទោះយ៉ាងណាក៏ដោយពិធីមង្គលការរបស់ពួកយើងត្រូវបានរសាយ សង្ឃឹមថាអ្នកមិនជួបរឿងដូចខ្ញុំចឹងចុះ។

Leave a Reply

Your email address will not be published. Required fields are marked *