នៅចាំគាត់អត់? ម្ចាស់មេដាយមាសស៊ីហ្គេម២០១៧ និងអេស៊ានហ្គេម២០១៨ ត្រៀមដណ្ដើមមេដាយជូនជាតិជាថ្មី
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ នូវវីរការិនីកីឡាជឺជិតស៊ូ របស់កម្ពុជា ជេស៊ី ខាន់ ដែលបានជួយនាំមុខមាត់ជូនជាតិ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ និងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ ដែលនាង បានដណ្ដើមយកមេដាយមាស ២គ្រឿងជូនប្រទេសជាតិ។
យោងតាមការបង្ហោះលើបណ្ដាញសង្គម Instagram នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ជេស៊ី ខាន់ ដែលជាកូនខ្មែរ កាត់អាមេរិករូបនេះ បានចូលហ្វឹកហាត់នៅទីតាំងមួយក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនចេញទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដើម្បីតំណាងឱ្យកម្ពុជា។ ក្រឡេកទៅមើល ស្នាដៃរបស់ ជេស៊ី ខាន់ នៅឯទឹកដីអាមេរិកវិញ នាងធ្វើបានមេដាយជាច្រើនគ្រឿង ដែលត្រូវបានប្រជាជនខ្មែរកោតសរសើរគ្រប់ៗគ្នា។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន វិញ្ញាសាប្រភេទកីឡាជឺជិតស៊ូ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៩ ដល់ ១០ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងមានការប្រកួតសម្រេចយកមេដាយតែម្ដង៕
ប្រភព៖mytvplus