ដំណឹងល្អ នាចុង​ខែធ្នូ​នេះ​ ផ្លូវ​មហា​វិថី​​ឆ្នេររាម​ ​សមុទ្ររាម គឺបងប្អូនអាចធ្វេីដំណេីរបានហើយ គឺរហូតមកដល់ឆ្នេរអូរត្រេះ​ ឆ្ពោះ​ចូល​អូរឈីទាល​ និងមកដល់ក្នុងក្រុង

អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអរទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។

 

ក្នុងនោះដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនោះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ

ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។ ហើយចំពោះការដ្ឋាន សាងសង់ផ្លូវសរុបចំនួន ៣៤ខ្សែ ដែលមានប្រវែង ៨៤គីឡូម៉ែត្រនេះ គឺគ្រោងនឹងចំណាយថវិកាសរុបជិត ៣០០ លានដុល្លារឯណោះ”។

យ៉ាងណាមិញ នាខណៈរសៀលមុននេះបន្ដិច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក រដ្ឋបាលខេត្ដព្រះសីហនុ បានសរសេរប្រាប់ឱ្យដឹងពីដំណឹងល្អមួយ ដែលមានខ្លឹមសារថា៖”នាព្រឹកថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាល នៃអភិបាលខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែ ដើម្បីតាមដានមើលការវិវត្តនៃដំណើរការសាងសង់ក្រោយពីបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

ឯកឧត្តម​ គួច ចំរេីន បានមានប្រសាសន៍ថា នាចុង​ខែធ្នូ​នេះ​ ផ្លូមហា​វិថី​រាម​ មហាវិថី​ឆ្នេរ​រាម​ និងមហាវិថី​ជំទាវ​ម៉ៅ ​នឹងបេីកឱ្យបងប្អូនធ្វេីដំណេីរជាបណ្ដេីរៗ​ ដេីម្បីសម្រួល​ចរាចរណ៍​ចំពោះ​បងប្អូនដែលមានបំណង់ចូលមកកំសាន្តក្នុងក្រុងព្រះសីហនុ​នាឱកាសបុណ្បឆ្លងឆ្នាំសកលខាងមុខនេះ។ គួរបញ្ជាក់ថា ចាប់ពីបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ នេះ ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយ កាយផ្លូវយ៉ាងសកម្មដើម្បីសម្រេចតាមផែនការកំណត់ និងប្រកបដោយគុណភាពខ្ពស់”៕

Leave a Reply

Your email address will not be published. Required fields are marked *