ជួយស៊ែរបន្តឲ្យគាត់ដឹងផង ! ថៅកែហាងពេជ្រម្នាក់ប្រកាសឧបត្ថម្ភម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿងដល់អ្នកគ្រូ
ជាការពិតណាស់លោកគ្រូ និងអ្នកគ្រូដែលធ្លាប់បងៀនយើងកន្លងមក គឺជាឪពុកម្តាយទីពីររបស់អ្នកដោយសារតែគាត់តែងតែទូន្មានប្រៀនប្រដៅអ្នកជារឿយៗ មិនថាគេជាក្មេងៗដែលមិនមែនជាប់សាច់ញាតិ និងជាមនុស្សបាតសង្គមប៉ុណ្ណាក៏ដោយឲ្យតែជាកូនសិស្សរបស់ខ្លួន តែងតែប្រៀនប្រដៅឲ្យដើរលើផ្លូវល្អជានិច្ច និងធ្វើល្អសម្រាប់សង្គមនាពេលខាងមុខ ។
ក្នុងនាមជាអ្នកគ្រូបង្រៀនម្នាក់ គឺពិតជាពិបាកខ្លាំងណាស់ ត្រូវខិតខំបង្រៀនកូនសិស្សមិនថាព្រឹក ថ្ងៃ លា្ងចនោះទេខំប្រឹងព្យាយាមណាស់ ដើម្បីឲ្យកូនរបស់គេមានអនាគតភ្លឺសា្វង និងមានចំណេះជាប់តាមខ្លួន ។
នេះបើយោងទៅតាមគនណិហ្វេសប៊ុកមួយដែលមានឈ្មោះថា Dana Try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។
ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង ធ្វើអំពើល្អទាំងគ្នា ៕
ប្រភព៖khmer-media