មិននឹកស្មានសោះ! ជុលភ្នំ/ចន្ទុលភ្នំ ឈឺភ្នែក រលាកថ្លើម គ្រុនចាញ់ ស្រេកទឹក ក្អកធា្លក់ឈាម ឈាមច្រមុះ នោមឈាម…

ម្ជុលភ្នំ/ចន្ទុលភ្នំ ឬអ្នកខ្លះហៅចន្ទុលមេឃ(Marsilea quadrifolia L.)
លក្ខណៈរុក្ខជាតិ៖ជារុក្ខជាតិរស់បានយូរឆ្នាំ មានកំពស់ប្រហែល ១០-២៥សម។

ស្លឹក៖ស្លឹកដុះចេញពីថ្នាំងមានទងវែង ដែលមានស្លឹកតែមួយបែកជាបួន កូនស្លឹករាងបីជ្រុងមានរោមតិចៗ។
ដើម៖ដើមតូចៗ វាររាបៗ មានថ្នាំងច្រើន ដុះឬសឆ្មារៗ តាមថ្នាំងនិមួយៗ ដែលមានតួនាទីបឺតយកជីវជាតិចិញ្ចឹមស្លឹក។

កន្លែងដាំដុះ៖ម្ជុលភ្នំជាទូទៅមានដុះនៅកន្លែងដែលមានទឹករាក់ៗ ដីភក់ៗ ដីស្រែឬតាមកន្លែងដែលមានដីសើម។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូលទាំងឬស និងគេយកវាធ្វើជាបន្លែផងដែរ។

រសជាតិ៖ផ្អែមតិចៗ ធាតុត្រជាក់។
ការព្យាបាល ៖ ឈឺភ្នែក រលាកថ្លើម គ្រុនចាញ់ ស្រេកទឹក ក្អកធា្លក់ឈាម ឈាមច្រមុះ នោមឈាម បូស។
កំរិត និងរបៀបប្រើ ៖ លាងទឹកអោយស្អាត ហាលស្ងួត ដាំផឹក ពី៩-១៥ក្រាម ក្នុងមួយថ្ងៃ ផឹកធម្មតា។


ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *