ក្ដៅៗវៀតណាមខ្មាសគេដូចដើរស្រាតរឿងលួចធ្វើរឿងមួយដាក់ក្រុមU22កម្ពុជាពេលនេះកំពុងរងការរឺះគន់គឺ…កាកមែន

សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

 

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ និង​ជុំវិញ​ពិភពលោក​ បានមាន​មោទនភាព​ និង​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​ ដែល​ប្រទេសកម្ពុជា​បាន​ឈានបន្តទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាបន្ត​ទៀត​បាន ដែលនេះគឺជាភាពដ៏​អស្ចារ្យ​បំផុត​ និងជា​ប្រវត្តិសាស្ត្រ​ជាដំបូងផងដែរ​ សម្រាប់​លទ្ធផល​ដ៏​ពិសេស​នេះ​។

យ៉ាង​ណា​មិញ​ ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែលប្រទេស​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ​ ក្នុងការប្រកួត​បាល់ទាត់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាបន្ត​​ U22 ប្រទេស​កម្ពុជានឹងត្រូវជួបជាមួយប្រទេសវៀតណាម​ នៅ​ថ្ងៃទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ស្អែកនេះ​ វេលា​ម៉ោង​ ១៩:០០​ នា​ទី។

ដោយឡែក​ នៅ​ថ្ងៃ​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ចិន្ដា​ ម៉ាសុីស​ បាន​មាន​ការ​លេីកឡេីង​ឲ្យ​ដឹងថា៖«កម្ពុជា​ បិទ​ទ្វា​សំងំ​ហាត់​យក​ពិស តែ​សារព័ត៌មាន​វៀតណាម​នៅ​តែ​ឆ្លៀត​ថត​បាន​១​ប៉ុស្តិ៍​ លោក​គ្រូ Felix Dalmas បាន​ស្នើ​ក្រុម​សន្តិសុខ​នៃ​កីឡដ្ឋាន Rizal Memorial បង្កើន​ការ​ការពារ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​​ក្រុម​គោព្រៃ​បញ្ចប់​ការ​ប្រកួត​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី៤ ខែធ្នូ។

​​​ចំពោះ​ព្រឹក​ថ្ងៃ​​ទី​៦​នេះ​វិញ មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ទល់​នឹង​វៀតណាម U22 កម្ពុជា បាន​បិទ​ទ្វា​ហ្វឹកហាត់ មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ណា​ម្នាក់​ចូល​ថត​ឡើយ សូម្បី​អ្នក​កាសែត​ខ្មែរ។ មូលហេតុ​ដោយ​សារ​តែ​​នេះ​ជា​ការ​ហ្វឹកហាត់​​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ប្រយុទ្ធ​នឹង​វៀតណាម​ និង​ជា​ការ​ប្រកួត​សំខាន់​សម្រាប់​លោក Flix ដែល​បាន​ឡើង​មក​វគ្គ​​៤​ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង។

យ៉ាងណា​ត្បិត​តែ​មាន​ការ​បិទ​ទ្វា​ក្ដី​ តែ​សារព័ត៌មាន​របស់​វៀតណាម​មួយ​នៅ​តែ​​លួច​ប្រមាញ់​បាន​រូប​១​សន្លឹក​នៃ​ការ​ហ្វឹកហាត់​​របស់​កម្ពុជា។ កម្ពុជា​នឹង​ត្រូវ​ជួប​វៀតណាម​នៅ​ថ្ងៃ​ស្អែក​ម៉ោង​៧​:០០​នាទី​យប់»។ សង្ឃឹម​ថា​កម្ពុជា​នឹង​ទទួលបាន​ជ័យ​ជម្នះ​ជាបន្ត​ ដេីម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក៏ដូចជា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា»​។

Leave a Reply

Your email address will not be published. Required fields are marked *