ញាក់សាច់! ដូង “ឃ្លោក” ដែលមានតម្លៃ ១ ផ្លែជាង ១០ដុល្លារ
កសិករម្នាក់នៅវៀតណាម បានសម្លឹងឃើញថា “នេះជាឱកាសកើបលុយ” ដោយគាត់បានរកវិធីផលិតផ្លែដូងពិសេស សម្រាប់ “សែនផង លំអរផង” ដល់ជីដូនជីតានាថ្ងៃចូលឆ្នាំថ្មី បុណ្យប្រពៃណីរបស់គេ។
គោលគំនិតរបស់គាត់គឺការផលិតដូងដែលមានរូបរាងដូចជាផ្លែឃ្លោក ដោយពុំប្រើបច្ចេកវិទ្យាពិសេសអ្វីឡើយ គ្រាន់តែប្រើកងរឹបដើម្បីបង្កើតជារាងប៉ុណ្ណោះ។
ដំបូងកសិកររូបនេះចែករំលែកថា ការសាកល្បងដំបូងរបស់គាត់ពុំបានជោគជ័យឡើយ។ ប៉ុន្តែពុំធ្វើឲ្យលោកបោះបង់ចោលគោលគំនិតទេ ក្រោយពីការសិក្សា ចំណាយដូងអស់រាប់សិបធ្លាយ ចុងក្រោយលោកក៏បានផលិតចេញផ្លែដូងមានរាងដូចឃ្លោក តែសាច់ និងទឹកខាងក្នុងពុំរលួយឡើយ។
ការអំណត់ព្យាយាម និងគោលគំនិតថ្មីបែបនេះ បានធ្វើឲ្យកសិកររូបនោះកើបលុយយ៉ាងក្រាស់ក្រែល។ ព្រោះថាផ្លែដូងឃ្លោក មួយផ្លែគាត់លក់ពី ១០ដុល្លាទៅ ១២ដុល្លារ។