មកស្គាល់ទ្រព្យសម្បតិ្តមហាសាលទាំងអស់របស់ប្រធានាធិបតី Donald Trump បច្ចុប្បន្ននេះ
បច្ចុប្បន្ននេះលោក Donald Trump គឺជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។ មុនពេលគាត់ចូលប្រឡូកក្នុងឆាកនយោបាយ គាត់គឺជាអ្នកជំនួញដ៏ល្បីម្នាក់។
លោក Trump កើតនិងធំធាត់ទ្បើងនៅក្នុងទីក្រុងញូវយ៉ក និងបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania។ គាត់បានគ្រប់គ្រងជំនួញអចលនទ្រព្យរបស់គ្រួសារគាត់នៅក្នុងឆ្នាំ ១៩៧១ ហើយបានផ្លាស់ប្តូរឈ្មោះវាទៅជា “The Trump Organization” ហើយបានពង្រីកវាពីរដ្ឋ Queens និង Brooklyn ទៅ Manhattan ហើយនៅទីបំផុតទៅបណ្តាប្រទេសជាច្រើនទៀត។
លោក Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យចំណាស់ជាងគេ និងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីអាមេរិក។ លោកមានទ្រព្យសម្បត្តិសរុបជាង ៤.៥ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ថ្ងៃនេះយើងចង់បង្ហាញអ្នកគ្រប់គ្នា ឲ្យស្គាល់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតទាំង ១០ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ៖
១០) អគារ Trump
វាជាអគារដ៏ខ្ពស់និងមានប្រជាប្រិយភាពបំផុតនៅទីក្រុង Manhattan។ អគារនេះមានកម្ពស់ ៦៦៦ ហ្វីត (២០២ម៉ែត្រ) ហើយមាន ៥៨ជាន់រួមមាន អាផាតមិនទំនើបៗ ហាងលក់ផលិតផលម៉ាក់ល្បីៗ និងការិយាល័យរាប់រយ។ វាក៏ជាផ្ទះមួយក្នុងចំណោមផ្ទះជាច្រើនរបស់គ្រួសារលោក Trump ផងដែរ។ មានតារាល្បីៗជាច្រើនសុទ្ធតែធ្លាប់រស់នៅទីនេះ។ វាក៏ជាអគារ Wayne Enterprises នៅក្នុងខ្សែភាពយន្ត The Dark Knight Rises (Batman) ក្នុងឆ្នាំ ២០១២ ផងដែរ។
៩) ផ្ទះ Penthouse នៅទីក្រុងញូវយ៉ក
វាគឺជាផ្ទះរបស់លោក Trump មុនពេលគាត់ផ្លាស់ទៅសេតវិមាន។ វាហ៊ុមព័ទ្ធដោយមាស។ ផ្ទះនេះមាន ៣ ជាន់ និងអាចមើលទេសភាព Central Park និងទីក្រុង Manhattan បានយ៉ាងល្អឥតខ្ចោះ។
៨) រថយន្ត Rolls Royce Phantomវាគឺជាទ្បានដ៏មានតម្លៃមួយក្នុងចំណោមទ្បាន Rolls Royce ដ៏ទៃទៀត។
៧) យន្តហោះផ្ទាល់ខ្លួន Boeing 757វាមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក។
៦) តារាងវាយកូនហ្គោលវាមានតម្លៃប្រមាណ ៣០០ លានដុល្លារអាមេរិក។
៥) រមណីយដ្ឋានសម្រាកលំហែកាយ Mar-A-Lagoវាមានតម្លៃប្រមាណ ១៥០ លានដុល្លារអាមេរិក។
៤) រថយន្ត Mercedes-Benz SLR McLarenតម្លៃរបស់វាប្រមាណ ៧ លានដុល្លារអាមេរិក។វាមានតម្លៃប្រមាណ ១៥០ លានដុល្លារអាមេរិក។
៣) ឧទ្ធម្ភាគចក្រ Sikorsky S-76តម្លៃរបស់វាប្រមាណ ៧ លានដុល្លារអាមេរិក។
២) អគារ Trump នៅ Wall Streetតម្លៃរបស់វាប្រមាណ ៣៤៥ លានដុល្លារអាមេរិក។
១) អគារ Trump Organizationតម្លៃរបស់វាប្រមាណ ៤១០ លានដុល្លារអាមេរិក៕
ប្រភព៖ khmerload