អច្ឆរិយកម្ពុជា លោក ហុង ភារិន បានបង្ហាញពីតារាងពិន្ទុនៃងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨ និងបានលេីកឡេីងថា
ប្រិយមិត្តបានស្គាល់រួចមកហេីយ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ។
គួររំលឹកដែរថា ចំពោះកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) បានរៀបចំឡេីងនៅក្នុងក្រុង អ៊ូហាន ប្រទេសចិន ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក កម្មវិធីប្រកួតបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូ ដែលមានរយៈពេល៣ថ្ងៃ ។
មកដល់ថ្ងៃនេះ ចំពោះលទ្ធផលនៃការប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ដែលបានរៀបចំឡេីងនៅប្រទេសចិននេះ លោក ហុង ភារិន មិនទទួលបានជ័យជម្នះទេ ហេីយលោកក៏បានមានការតាំងចិត្តនឹងខិតខំប្រឹងប្រែងជាបន្តទៀត ដេីម្បីមកដណ្តេីមយកជ័យជម្នះសារជាថ្មីផងដែរ។
ដោយឡែក កាលពីយប់មិញនេះ លោក ហុង ភារិន បានមានការបញ្ជាក់ឲ្យដឹងអំពីលទ្ធផលក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ដែលមានខ្លឹមសាររៀបរាប់ដូចតទៅ៖«លទ្ធផលការប្រកួតការចងចាំពិភពលោកជាផ្លូវការសំរាប់ពិន្ទុគិតជាមធ្យមប្រចាំប្រទេសនីមួយៗ គេក៏មានអ្នកខ្លាំងៗរបស់គេដែរ តែគេគិតពិន្ទុជារួមប្រចាំប្រទេស ដោយសារយេីងតែម្នាក់ឯង តែទុកថាយេីងគួរសមដែរហេីយ ខ្ញុំសូមលេីកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ និងយុវជនខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល គួរតែរៀនហាត់ចាប់ពីពេលនេះទៅ ដេីម្បីទៅចូលរួមជាមួយខ្ញុំឆ្នាំក្រោយៗទៀត កុំអោយចាញ់ប្រទេសគេ។ ឆ្នាំនេះវៀតណាមចូលរួមប្រកួតចំនួន១៥នាក់»។
ប្រភព៖khosja