ពុទ្ធោអើយ! គ្រូពេទ្យជនជាតិជប៉ុនម្នាក់ ដែលបានជួយនាំទឹកស្អាត និងសង់មន្ទីរពេទ្យ ស្រាប់តែត្រូវបានគេ….
អាហ្វហ្គានីស្ថានមានការភ្ញាក់ផ្អើលចំពោះការសម្លាប់គ្រូពេទ្យជនជាតិជប៉ុនម្នាក់ឈ្មោះTetsuNakamuraដែលជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលសេវាកម្មវេជ្ជសាស្រ្តជប៉ុនដើម្បីសន្តិភាព(PeaceJapanMedicalServices)
ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់រួមជាមួយជនជាតិអាហ្វហ្កានីស្ថានចំនួន៥នាក់នៅក្នុងការបាញ់ប្រហារតាមដងផ្លូវកាលពីថ្ងៃមុនបានធ្វើពិធីអុជទៀននៅរដ្ឋធានីកាប៊ុលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
លោកគ្រូពេទ្យវ័យ៧៣ឆ្នាំដែលមានដើមកំណើតនៅក្រុងFukuokaប្រទេសជប៉ុនត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំពោះការស្លាប់របស់លោកបានធ្វើអោយមានសកម្មជនជាច្រើននាក់ដែលកាន់បដាភ្ជាប់នឹងរូបភាពរបស់លោកគ្រូពេទ្យជប៉ុនខាងលើនិងបានថ្កោលទោសការបាញ់សម្លាប់មួយនេះ។
សកម្មជនជាច្រើនបានហៅលោកថាជា“វីរៈបុរស”ក៏ព្រោះថាគាត់គឺជាអ្នកមានគុណដែលនាំយកទឹកស្អាតជូនអ្នកភូមិនៅទីនោះក៏ដូចជាសង់មន្ទីរពេទ្យនិងធ្វើកិច្ចការដែលនាំមកនូវក្ដីសង្ឃឹមជូនអ្នកនៅទីនោះជាច្រើនផ្សេងទៀត៕