ពិតជាគួរអោយសង្វែកណាស់ ! បងប្រុស កែវ សុដារ៉ា ជាសិស្សពូកែជាប់អាហារូបករណ៍ទៅរៀននៅប្រទេសចិនក្នុងឆ្នាំ២០១១ ពេលនេះក្លាយទៅជាអ្នកសុំទាន ដោយសារតែជំងឺបាក់ទឹកចិត្ត…

បងប្អូនប្រិយមិត្តជាច្រេីនច្បាស់ជាបានដឹងហើយថា ជំងឺបាក់ទឹកចិត្តជាជម្ងឺមួយដែលគ្រប់គ្នាពុំចង់ទទួលបាននោះទេតែដោយសារតែសំពាធការងារ គ្រួសារ ឫបញ្ហាអ្វីមួយហួសប្រមាណពេកទើបធ្វើអោយក្លាយទៅជាមនុស្សដែលពុំមានសតិគ្រប់គ្រាន់រហូតធ្វើមានការផ្លាស់ប្តូរអតចរិតឫ គិតខ្លីជាដើម។

ដោយឡែក កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកេីតឡេីងបន្ទាប់ពីបងប្រុសម្នាក់ដែលត្រូវបានគេដឹងថា ជាមនុស្សដែលមានឪពុកម្តាយជាអ្នកធូរធារ និងធ្លាប់មានអាហារូបករណ៍រៀននៅប្រទេសចិនរហូតក្លាយជា Chief of business department (យោងតាមពាក្យសម្តីរបស់គាត់ក្នុងវីដេអូ) បានទទួលរងសម្ពាធពីគ្រួសាររហូតក្លាយខ្លួនទៅជាអ្នកដើរសុំទាននៅតាមទីសាធារណៈបែបនេះតែម្ដង។

បន្ទាប់ពីមានការបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសបុករួចមក មានបងប្អូនមួយចំនួនបានមានការអាណិតអាសូរជាខ្លាំងព្រោះតែសភាពធ្លាក់ខ្លួនទៅជាបែបនេះផងដែរ។ បងប្អូនមួយចំនួនបានគិតថាគ្រាន់ជាការសម្តែង តែមួយចំនួនធំបានចូលខមិនថាគាត់ពិតជាបានដើរសុំទានគេបែបនេះ និងព្រោះតែមានវិបត្តិផ្លូវចិត្តទើបក្លាយជាបែបនេះមែន៕ ចងជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅក្រោមទាំងអស់គ្នា៖

 

 

Leave a Reply

Your email address will not be published. Required fields are marked *