អបអរសាទរ! តេក្វាន់ដូកម្ពុជា កីឡាការិនី Cassandre tubbs ឈ្នះកីឡាការិនី ឥណ្ឌូណេស៊ី និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនី ទីម័រខាងកើត

នេះបើយោងតាមរយៈហ្វេសប៊ុកផេករបស់ Cambodia SEA GAMES 2023 បានបង្ហោះសារ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ ជូនដំណឹងល្អមួយ ដោយ តេក្វាន់ដូកម្ពុជា កីឡាការិនី Cassandre tubbs ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនីទីម័រខាងកើត។ ហ្វេសប៊ុកដដែលបញ្ជាក់បន្ថែមថា៖

“ស៊ីហ្គេម៖ តេក្វាន់ដូកម្ពុជា កីឡាការិនី Cassandre tubbs ក្រោម62kg ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ពិន្ទុ ១៧ទល់១០ និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនីទីម័រខាងកើត លើទម្ងន់ក្រោម57kg ដោយពិន្ទុ ១៧-៩ ឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ រង់ចាំប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសទាំងពីរវិញ្ញាសា៕”៕

Leave a Reply

Your email address will not be published. Required fields are marked *