អស្ចារ្យណាស់! ទីបំផុត ស៊ន សៀវម៉ី ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះ លើកីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន, នេះជាមេដាយមាសទី៣ របស់កម្ពុជា (មានវីដេអូ)

នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ កីឡាការិនីតេក្វាន់ដូWT កម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ ទល់ ១។ ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ល្ងាចនេះ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល បើយោងតាមរយៈហ្វេសប៊ុក Cambodia SEA GAMES 2023 បានប្រាប់ឲ្យដឹងថា៖ “ស៊ន សៀវម៉ីឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ។ នេះជាមេដាយមាសទី៣របស់កម្ពុជា”៕

ប្រភពរូបភាព និងវីដេអូ៖ Cambodia SEA GAMES 2023, TV5 Sport News

Leave a Reply

Your email address will not be published. Required fields are marked *