ជួយប្រាប់គ្នាតផង!ប្រទេសកម្ពុជាយើងនៅតែបន្តចុះត្រជាក់កាន់តែខ្លាំង ចាប់ពីថ្ងៃទី

នាខណៈព្រឹកនេះផងដែរ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និង
ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់បន្ដ សង្កេតឃើញថា៖

 

ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្របដណ្ដប់លើកម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើងលើទៅជាលំដាប់។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖ ចាប់ពីថ្ងៃទី១០-១៣ ខែធ្នូ ឆ្នាំ២០១៩៖ ទី១ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្ដប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៦អង្សាសេ។

ទី២ ខេត្ដបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងខេត្ដកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ។ ទី៣ ខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ។

ទី៤ ខេត្ដតាកែវ កែប កំពត និងខេត្ដព្រះសីហនុ សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៩៖ ទី១ បណ្ដាខេត្ដជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ។ ទី២ បណ្ដាខេត្ដនៅជាប់តំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ។

អាស្រ័យស្ថានភាពធាតុអាកាសខាងលើ សូមប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រុំដែន ក្នុងភូមិសាស្រ្ដតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្ដប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី១០-១៣ ខែធ្នូ ឆ្នាំ២០១៩”។

Leave a Reply

Your email address will not be published. Required fields are marked *