Update! ទីបំផុត កីឡាការិនី កម្ពុជា ចេសា ខាន់ បានឈ្នះកីឡាការិនី សិង្ហបុរី ទៀតហើយ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយម្ចាស់ផ្ទះ ហ្វីលីពីន
នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Cambodia SEA GAMES 2023 បានប្រាប់ដំណឹងល្អមួយថា៖ “កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះកីឡាការិនី វៀតណាម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមុននេះបន្តិច។”។
ចំណែកនៅមុននេះទៀត នាថ្ងៃដដែល កីឡាការិនីជឺជិតស៊ូកម្ពុជា រូបនេះ បន្តយកឈ្នះកីឡាការិនី សិង្ហបុរី ហើយក៏បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយម្ចាស់ផ្ទះ ហ្វីលីពីន ។
ក្រោយពីទទួលបានដំណឹងនេះ បានធ្វើឲ្យ អ្នកគាំទ្រខាងកម្ពុជាជាច្រើន សម្តែងក្តីរីករាយជាខ្លាំង ព្រមទាំងបានបង្ហោះសារអបអរសាទរ យ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿ ហើយក៏មានអ្នកខ្លះជូនពរ ឲ្យទទួលបានជោគជ័យនៅវគ្គផ្តាច់ព្រ័ត្រផងដែរ៕