អ្នកគ្រូ រំភើបណាស់ ចង់ស្រក់ទឹកភ្នែក! ទីបំផុត អ្នកគ្រូម៉ៅ ដែលដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ បានទទួលអំណោយ និងថវិកា ពីសប្បុរសជនហើយ (មានវីដេអូ)

កាលពីថ្ងៃថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ តាមរយះលោក Thoeun Pnn បាននំាយកអំណោយរបស់សប្បុរសជនមួយចំនួនទៅជូនអ្នកគ្រូម៉ៅផ្ទាល់ដៃ ដើម្បីជាការលើកទឹកចិត្ត និងការតស៊ូរបស់អ្នកគ្រូ ដែលស៊ូទ្រាំលំបាក ដោយដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ ព្រោះតែមិនចង់ឃើញ សិស្សមិនចេះអក្សរ ទោះលំបាកយ៉ាងណា ក៏គាត់មិនបោះបង់ឡើយ។ លោក Thoeun Pnn បញ្ជាក់បន្ថែមថា៖

“លំបាកបន្តិចតែខ្ញុំរីករាយនឹងធ្វេី ថ្ងៃនេះធ្លាក់ចូលទឹកផង​ ឈឺក្បាលផង​ ពុលឡានផង​ បាយជាមួយឪឡឹកនឹងលៀសហាល​ តែទោះបីយ៉ាងណាខ្ញុំសប្បាយរីករាយដែលឃេីញគេជួយច្រេីន​ អ្នកគ្រូច្រេីន​ អរគុណសប្បុរសជនដែលបានផ្តល់ថវិការក៏ដូចសំភារ:សិក្សាជូនអ្នកគ្រូ​នឹងក្មេងៗ អរគុណបង​ Phal chanseririth 1លានរៀល បង​ Hun Kim socheat 100$ បងប្រុស​ Mrr broser 50$ លោកបង​ paok sokea 150$ បងប្រុសធន​ ធន ម៉េងហ៊ាង​ សំភារះសិក្សា៤ឈុតសំរាប់សិស្ស៤នាក់ You samegalyne. 20$។ អរគុណសប្បុរសជួយទាំងអស់ដែលបានជួយដល់អ្នកគ្រូម៉ៅ​ លេខទូរសព្ទរបស់អ្នកគ្រូម៉ៅ​ 0884875174″៕

Leave a Reply

Your email address will not be published. Required fields are marked *