កម្របានឃើញណាស់…មានមិត្តប៉ុន្មាននាក់ ដែលធ្លាប់បានឃើញក្បាច់ឆ្លាក់លើស្រទបចេក​ កេរ្តិ៍មរតកខ្មែរ

នេះបើតាមប្រភពហ្វេសប៊ុកឈ្មោះថា Khmer 24Hបានបង្ហោះពីលោកតាម្នាក់ដែលគាត់កំពុងអង្គុយឆ្លាក់រូបផ្កា នៅលើស្រទាប់ចេក បានយ៉ាងល្អស្អាត វិចិត្រ ដែលធ្វើឲ្យមហាជនជាច្រើន បានចាំអារម្មណ៍យ៉ាងខ្លាំង។នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា “មានមិត្តប៉ុន្មាននាក់ ដែលធ្លាប់បានឃើញសិល្បៈការឆ្លាក់រូបក្បាច់លើស្រទបចេក (ចាក់ចេក) កេរ្តិ៍មរតកមួយនេះ វានឹងបាត់បង់ ប្រសិនជាពុំមានអ្នកបន្តវេន​”។

គ្រាន់តែបានឃើញភ្លាម មានបងប្អូនជាច្រើន សរសើរមិនដាច់ពីមាត់ថា ស្អាតខ្លាំងណាស់និងអរគុណអ៊ុំប្រុសដែលបានចែករំលែកបទពិសោធន៏ល្អដោយក្មេងៗជំុក្រោយមិនធ្លាប់បានឃើញពីមុន។សូមជួយថែរក្សានិងអភិរក្សរបស់ពីដូនតារបស់យើយអោយបានគង់រង្សយូរអង្វែងទៅអើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *