ចាក់ដោតណាស់! មិញខ្ញុំនិយាយជាមួយបុរសម្នាក់តាមទូរស័ព្ទ គាត់ថា អូនឯងដឹងខ្លួនអត់ ហិតលូរាល់ថ្ងៃចឹង 5ឆ្នាំទៀត អូនឯងនឹងកើតមហារីកសួតហើយ ខ្ញុំក៏ប្រាប់គាត់ថា…
មកដល់ថ្ងៃនេះ មហាជនមួយចំនួនធំ ពិតជាស្គាល់ លោក សាន ដារ៉ាវីត ហើយមើលទៅ ដែលលោកជាអ្នកបង្កើត យុវជនសំរាម ហើយក៏បាននាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក តាំងពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មកម្លេង។ សកម្មភាពមួយនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការកោតសរសើរជាខ្លាំងនូវគំរូល្អមួយនេះ ហើយក៏មានសប្បុរសជនមានការលើកទឹកចិត្ត និងឧបត្ថម្ភជាហូរហែរផងដែរ។
ចំណែកនៅក្នុងថ្ងៃនេះ លោក សាន ដារ៉ាវីត បានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “មិញខ្ញុំនិយាយជាមួយបុរសម្នាក់តាមទូរស័ព្ទ គាត់ថា អូនឯងដឹងខ្លួនអត់ ហិតលូរាល់ថ្ងៃចឹង 5ឆ្នាំទៀត អូនឯងនឹងកើតមហារីកសួតហើយ។ អរគុណពូ ដែលបារម្ភ ខ្ញុំក៏ប្រាប់គាត់ថា ជីវិតមិនទៀង ជួនគេជួនយើង ពេលខ្លះគ្រាន់តែធ្វើដំណើរតាមផ្លូវ មិនប្រយ័ត្ន ក៏អាចស្លាប់បានដែរ ទៅរំពឹងអ្វី ដល់ទៅ5ឆ្នាំទៀត ថានឹងត្រូវជួបប្រទះអ្វីខ្លះ មហារីកក្នុងចិត្តទើបគួរឱ្យបារម្មណ៍។
គិតបច្ចុប្បន្ន រស់បច្ចុប្បន្ន ទោះសល់ពេលខ្លី ប្រើជីវិតមានន័យ ស្លាប់ទៅក៏មិនស្តាយក្រោយដែរ ។ ឈប់ភ័យឈប់ខ្លាច.. ពូជមាន់ជល់ ជល់ចាញ់ទុកខការី អរគុណបងប្អូនរួមញាតិខ្មែរដែលតែងតែគាំទ្រឧបត្ថម្ភ”៕
ប្រភព៖ share4lives