កុំស្តាយថ្មអី! ស៊ែរដាស់តឿនគ្នាផង! អ្នកជំនាញហាមមិនឲ្យទទួលទានអាហារទាំងនេះ ប្រយ័ត្នកើត…

អាហារ​ទាំងអស់​ដែល​អ្នក​ទទួល​ទាន​រាល់ថ្ងៃ អាច​ផ្តល់​ផលប្រយោជន៍​ចំពោះ​សុខភាព ប៉ុន្តែ​មាន​អាហារ​ខ្លះទៀត វា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ជាពិសេស​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​​ជំងឺ​មហា​រី​។​អាហារ​មួយ​ចំនួន ដែល​គួរ​ចៀសវាង ព្រោះ​អាហារ​ទាំងនោះ​បើ​បរិភោគ​ច្រើន អ្នក​នឹង​អាច​ប្រឈម​នឹង​ជំងឺមហារីក​ខ្ពស់​។

– អ្នក​មិន​គួរ​ពិសារ​សាច់​ច្រើនជាង​បន្លែ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ពោះវៀន​បាន​។​

– ប្រសិន​ជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​ជំងឺមហារីក​ក្រពេញទឹកមាត់ អ្នក​គួរតែ​កុំ​ពិសារ​ស្រា និង​បារី​ឲ្យសោះ​។​

– អាហារ​ដែល​បំពង ជាពិសេស ប្រហិត​បំពង​ជាដើម នឹង​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារី​កសួត​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​បរិភោគ​អាហារ​បំពង​ទាំងឡាយ​។​

 

– អាហារ​ដែល​ផ្អាប់​ទុក​យូរ ក៏​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារីកក្រពះ​ផងដែរ​។ ដូចនេះ បើ​អ្នក​អាច​ចៀស​កុំ​ពិសារ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ទើប​សុខ​ភាព​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​។​

– អាហារ​ដែល​អ្នក​ពិសារ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​សីតុណ្ហភាព​ចាប់ពី​៦០​អង្សា​សេ​ចុះក្រោម ទើប​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ប្រព័ន្ធ​រំលាយ​អាហារ​៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *