ជានិស្ស័យ!ខាងប្រុស28 ខាងស្រី32 រាប់អានដូចបងប្អូន ខាងប្រុសTake Care យូៗ ក៏មានចិត្ត ជាមួយខាងស្រី សារភាពលើកទី១មិនព្រម ទី២មិនព្រម ទីបំផុតក៏…

មនុស្សយើងម្នាក់ៗ​ មិនថាជាមនុស្សស្រី​ ឬក៏ជាមនុស្សប្រុសនោះទេ​ តែងតែមានការស្រលាញ់​ និងឆ្លងមិនផុតពីសេចក្តីស្នេហានោះឡើយ​ ជាពិសេស​ចំពោះ​យុវវ័យ​តែម្តង​ គ្រាន់​តែធំពេញវ័យភ្លាម​ ក៏ចាប់ផ្តើមមានអារម្មណ៏ចេះស្រលាញ់​ និងអៀនខ្មាស់ច្រើនជាដើម​ នេះគឺជារឿងធម្មតាទៅហើយ​ ដែលមនុស្ស​គ្រប់រូប​ចៀស​មិន​ផុត​នោះទេ។


ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា​ គឺជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលគូស្នេហ៍គ្រប់រូបត្រូវតែធ្វើនោះ​ គឺការ​ពិភាក្សា​ និងការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះ​ ភ័យខ្លាចនោះ

ឬមិនទាន់មានទំនុកចិត្ត​ ក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗចំពោះគ្នាទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរ​ ងាយបែកបាក់ទៀតផង។​

ជាក់ស្តែង​ គូស្នេហ៍​មួយ​គូ​នេះ​ បើតាមហ្វេសប៊ុកឈ្មោះ ND HDstudio II បានឲ្យដឹងថា ដោយសារ​តែ​មានក្តី​ស្រលាញ់​ពិត ពីBro and Sis…ខាងប្រុស28 ខាងស្រី32រាប់អានដូចបងប្អូន ខាងប្រុសTake Care យូៗក៏មានចិត្តជាមួយខាងស្រីសារភាពលើកទី១មិនព្រម ទី២មិនព្រមខាងស្រីនឹកឃេីញចិត្តនឹងអាណិត នឹងមានចិត្តខ្លះៗដែលតែងតែTake Care…សារភាពលើកទី៣ក៏យល់ព្រម ទីបំផុតក៏មានថ្ងៃនេះនេះបានហៅថា ការព្យាយាមគង់តែបានសំរេច..


-ប្រភពពី: ND HDstudio

Leave a Reply

Your email address will not be published. Required fields are marked *

shares