ខេមរៈ សិរីមន្ត៖ កាលអូនរាជិនី ទើបតែកើត ម៉ាក់មីងកញ្ញា មកលេងអូន, ថ្ងៃនេះអូនរាជិនីមកលេងម៉ាក់មីង និងប្អូនឆលីម្ដង…
ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបច្បាស់ហើយមើលទៅ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ថ្មីនេះៗលោកខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀង ដ៏មានប្រជាប្រិយភាពមួយរូបតែប៉ុណ្ណោះទេ តែរូបលោក បានធ្វើឲ្យហ្វេនៗតាមដានពី ជីវិតគ្រួសារ ដ៏ពោរពេញដោយសុភមង្គលជាមួយភរិយា និងកូនៗផងដែរ។កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យដ៏ល្បីមួយ ទំនេីប និងឈានមុខគេបំផុតក្នុងប្រទេសថៃ ដែលមានឈ្មោះថា Bumrungrad ។
ហើយកូនរបស់ អ្នក នាង ឱក សុគន្ធកញ្ញា មានឈ្មោះថា ឆលី ដែលជាកូនដំបូងរបស់អ្នកនាងជាមួយស្វាមី លោកអ៊ឹង សុខលី ដែលត្រូវបានមហាជនស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោក អ៊ឹង ឆៃងួន ម្ចាស់ផលិតកម្មហង្សមាស និងក្រុមគ្រួសារ សប្បាយចិត្តយ៉ាងខ្លាំង ចំពោះវត្តមានកូនដំបូងរបស់អ្នកនាង។
នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំក្រុមគ្រួសារ និងកូនជាទីស្រលាញ់របស់ខ្លួន ទៅសួរសុខទុក្ខអ្នកនាង ឱក សុគន្ធកញ្ញា ដល់គេហដ្ឋាន ដែលទេីបតែសម្រាលកូនបាន១ខែ និងបានមានជាពាក្យពេចន៍និយាយទៅកាន់មិត្តរួមអាជីពដ៏ជិតស្និទ្ធ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«កាលអូនរាជិនីទើបតែកើត ម៉ាក់មីងកញ្ញាមកលេងអូន ឥឡូវអូនបានមួយឆ្នាំហើយ ម៉ាក់មីងកញ្ញាបានផ្ដល់កំណើតអោយប្អូនប្រុសឆលីបានមួយខែហើយហើយនៅថ្ងៃនេះអូនរាជិនីបានមកលេងម៉ាក់មីងនិងប្អូនឆលីម្ដង សូមជូនពរម៉ាក់មីងនិងប្អូនឆលីមានសុខភាពល្អ ប្រាជ្ញាវាងវៃនិងជោគជ័យក្នុងជីវិតណា»។