សូមចូលរួមអបអរសាទរ ខ្លែងឯកខេត្តតាកែវ​ ទទួល​បាន​ជ័យលាភី​លេខ១​ ​ក្នុង​ឱកាសមហោស្រព​បង្ហើរខ្លែង​ខ្មែរ​ឆ្នាំ២០១៩

(កោះកុង) សូមចូលរួមអបអរសាទរ ខ្លែងឯកខេត្តតាកែវ​ទទួល​បាន​ជ័យលាភី​លេខ១​ ​ក្នុង​ឱកាសមហោស្រព​បង្ហើរខ្លែង​ខ្មែរ​ឆ្នាំ២០១៩​ខេត្ត​កោះកុង​ត្រូវ​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ ​ក្នុង​ពិ​ធី​មហោ​ស្រប​បង្ហើរ​ខ្លែង​ខ្មែរ​ ​លើក​ទី២៣​ ​ឆ្នាំ២០១៩​ ​ដែល​បាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី១១​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​។

ឯកឧត្តម​​ ​អ៊ុ​ក​ ​សុ​ជាតិ​ ​រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធម៌​ ​និង​វិ​ចិ​ត្រ​សិល្បះ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​ ​តឿន​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​វប្ប​ធម៌ ​និង​វិ​ចិ​ត្រ​សិល្បះបាន​ថ្លែង​ថា​ ​ពិធី​ខាងលើ​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​គោលបំណង​ ​ថែរក្សា​ប្រពៃណី​នៃ​ការ​បង្ហោះ​ខ្លែង​ ​ដែល​ជាផ្នែក​មួយ​ ​យ៉ាង​សំខាន់​នៃ​វប្ប​ធម៌​ជាតិ​ ​ដែល​ឋិតនៅ​ជាប់​ជានិច្ច​ក្នុងចិត្ត​ប្រជាពលរដ្ឋ​ ​យុវជន​ ​យុវនារី​ ​ដើម្បី​រក្សា​បាន​តទៅមុខ​ ​និង​ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​វប្ប​ធ​ម៍​ ​និង​វិ​ចិ​ត្រ​សិល្បះ​ ​និង​ពីសំណាក់​ប្រធានមន្ទីរ​វប្ប​ធម៌​​គ្រប់​រាជធានី​ ​ខេត្ត​ផង​ដែរ​ ​ពិសេស​ដើម្បី​អបអរ​សន្តិភាព​នៅ​កម្ពុជា​ ​។​

ឯកឧត្តម​ ​បាន​បន្ត​ថា​ ​ខ្លែង​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​បាន​និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ ​ដល់​គ្រប់​មជ្ឈដ្ឋាន​ជាតិ​ ​អន្តរជាតិ​ ​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​វប្ប​ធម៌​​ ​និង​វិ​ចិ​ត្រ​សិល្បៈ​ ​តែង​តែ​ប្រា​រ​ព្វ​ពិធី​បើ​កម​ហោ​ស្រប​បង្ហើរ​ខ្លែង​ខ្មែរ​ ​ក្នុង​ក្រប ខណ្ឌ​ទូទាំង​ប្រទេស​ ​ដើម្បី​ជ្រើសរើស​ ​យក​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ធ្វើ​ខ្លែង​ ​និង​បង្ហើរ​ខ្លែង​បាន​ចំនួន២២​ ​លើក​មក​ហើយ​ ​ក្នុង​នោះ​លក្ខណៈ​ជា​អន្តរជាតិ​យើង​បាន​រៀប​ចំ​មហោស្រព​បាន​ចំនួន៣លើក​ ​គឺ​ឆ្នាំ២០០៤​ ​មាន​ខ្លែង​អន្តរជាតិ៥ប្រទេស​បាន​ចូលរួម​ ​ឆ្នាំ២០០៦​ ​មាន​ខ្លែង​អន្តរជាតិ១៧ប្រទេស​បាន​ចូលរួម​ ​និង​ឆ្នាំ២០១០​ ​មាន​ខ្លែង​អន្តរជាតិ៩ប្រទេស​បាន​ចូលរួម​ ​នៅ​លើឆាកអន្តរជាតិ​វិញ​ ​ខ្លែង​ខ្មែរ​បាន​ចូលរួម​មហោស្រព​ ​ចំនួន៦៦លើក​ ​។​

​​ជា​លទ្ធផល​នៃ​ការប្រកួត​បង្ហើរ ខ្លែង​ខ្មែរ​ ​ដែល​បាន​រៀបចំឡើង​នា​ពេលនេះ​ឃើញ​ថា​ ​មាន​ខ្លែង​ខ្មែរ​ដែល​ត្រូវ​បាន​ចូលរួម​ប្រកួត​មាន​ចំនួន២៣ខេត្ត​/​ក្រុង​ ​និង​ខ្លែង​ស្វ័យ​រិន​មាន​ចំនួន៤៧ខ្លែង​ ​ចំពោះ​ខេត្ត​ដែល​ទទួល​បាន​ជយលាភី​គឹ​ ​ខេត្ត​តាកែវ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ ​ខេត្ត​កំពង់ឆ្នាំង​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​ ​ចំពោះ​ខេត្ត​កោះកុង​ ​និង​ ​មណ្ឌលគិរី​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ៣​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Leave a Reply

Your email address will not be published. Required fields are marked *