វឿន ពិសី ច្រៀងបទ “អនុស្សាវរីយ៍សំពៅលូន” ធ្វើឲ្យលោក ព្រាប សុវត្ថិ ពេញចិត្តដល់ហើយ ដល់ថ្នាក់និយាយថា…(មានវីដេអូ)

 

កុមារា កុមារី ជាច្រើនដួង បានបង្ហាញសមត្ថភាព អស្ចារ្យរៀងៗ ជាមួយទឹកដមសំនៀងពីរោះៗ ម្យ៉ាងម្នាក់ កាលពីយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្នុង កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ Live Show Week 3 ហើយ។

ហើយកាន់តែពិសេសថែមទៀតនោះ ប្អូនៗទាំងអស់ ពិតជា មានការតុបតែអខ្លួនស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដោយបង្កឲ្យបរិយាកាសក្នុងកម្មវិធីនេះ រឹតតែមានសោភ័ណភាពថែមទៀតផង។

ក្នុងចំណោម ប្អូនៗ កុមារទាំងអស់ គេក៏ចាប់អារម្មណ៍ទៅលើ កុមារីម្នាក់មានឈ្មោះថា វឿន ពិសី ដោយបានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “អនុស្សាវរីយ៍សំពៅលូន” មកធ្វើការប្រកួត។

ក្រោយពីស្តាប់ចប់ធ្វើឲ្យគណៈកម្មាការទាំង៣សរសើរមិនដាច់ពីមាត់ ជាពិសសលោក ព្រាប សុវត្ថិ ពេញចិត្តជាខ្លាំងទៅលើ ការយកចិត្តទុកដាក់គ្រប់វិញ្ញាសារ ការស្លៀកពាក់ កាយវិការ រឹកពារ ទាំងទឹកដមសម្លេង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *