អ្នកវិទ្យាសាស្ត្រកប់យោបល់!! បុរសម្នាក់អត់បរិភោគអាហារនិងទឹកជាង៧៥ឆ្នាំ ក៏នៅតែអាចរស់បានធម្មតា

ឥណ្ឌា៖ គ្រប់សភាវៈមានជីវិតទាំងអស់នៅលើផែនដីនេះ សុទ្ធតែត្រូវការអាហារជាចាំបាច់ទើបអាចមានជីវិតរស់បាន។ តើមនុស្សអាចរស់រានមានជីវិតបានដោយរបៀបណា បើអត់បរិភោគអាហារ និងទឹករយៈវែងបែបនេះ? នេះជាសំនួរដែលត្រូវបានគេចោតសួរ។

បុរសម្នាក់ឈ្មោះ Prahlad Jani អាយុ៨៣ឆ្នាំ រស់នៅក្នុងរូងភ្នំ ក្បែរវិហារអាំបាជី នៃប្រទេសឥណ្ឌា ត្រូវបានអះអាងថារស់នៅដោយមិនបរិភោគអាហារនិងទឹក តាំងតែពីគាត់មានអាយុ៧ឆ្នាំ មកម្លេះ។

ការអះអាងខាងលើនេះបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសល្បីៗជាច្រើនមានមន្ទិល ហើយពួកគេក៏បាននាំលោក Prahlad Jani មកមន្ទីពេទ្យមួយដែលមានឈ្មោះថា Sterling Hospital ក្នុងរដ្ឋអាមេដាបាដ នៃប្រទេសឥណ្ឌា ដើម្បីធ្វើការពិសោធន៍។ គាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយនិងមិនអនុញ្ញាតិឲ្យមានមនុស្សណាម្នាក់នៅក្បែរ និងស្ថិតនៅក្រោមការតាមដានដោយកាមេរ៉ាសុវត្ថភាព២៤ម៉ោងលើ២៤ម៉ោង និងគ្មានការផ្តល់អាហារនិងទឹកក្នុងរយៈពេល១៥ថ្ងៃ។

លទ្ធផលគឺពិតជាធ្វើឲ្យក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសមានការភ្ញាក់ផ្អើលនិយាយមិនចេញ ដោយឃើញលោក Jani នៅតែមានសុខភាពធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះគាត់។

ក្រៅតែពីធ្វើឲ្យក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសកប់យោបល់ដោយសារតែគាត់អាចរស់រានមានជីវិតបានដោយមិនបាច់បរិភោគអាហារនិងទឹកនោះ លោក Jani ក៏ត្រូវបានក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេស អះអាងថាថ្វីត្បិតតែគាត់មានវ័យ៨៣ឆ្នាំក៏ពិតមែន តែប្រាជ្ញា និង ស្មារតីរបស់គាត់គឺវាងវៃដូចជាមនុស្សអាយុ២៥ឆ្នាំអីចឹង៕

 

Leave a Reply

Your email address will not be published. Required fields are marked *