ខ្ញុំបានបាត់បង់កូនប្រុសជាទីស្រលាញ់របស់ខ្ញុំ ដោយសារជំងឺ គ្រុនឈាម សូមបងប្អូនទាំងអស់់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅរដូវនេះ នេះជាការធ្វេសប្រហែសរបស់ខ្ញុំ និងជាកំហុសឆ្គងមួយចំពោះគ្រួសារខ្ញុំ

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “អ៉ីង រិន សុភក្ត្រ័” បានរៀបរាប់ទាំងទឹកភ្នែកនូវរឿងដ៏សែនក្តុកក្តួលបំផុតមួយ ដោយគាត់បានបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនដោយសារតែជំងឺគ្រុនឈាម។ ឪពុករូបនេះ ពិតជាមានការសោកស្តាយជាខ្លាំង ព្រមទាំងធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងឡាយឲ្យបានដឹងផងដែរថា៖


“ខ្ញុំបានបាត់បង់កូនប្រុសជាទីស្រលាញ់របស់ខ្ញុំ ( អ៉ីង រនរាជសម្បត្តិ ហៅ រិចហ៍ ៣១-១០-២០១៨ ១៧-០៦-២០១៩) ដោយសារជំងឺ គ្រុនឈាម សូមបងប្អូនទាំងអស់់មានការប្រុងប្រយត្ន័អោយបានខ្ពស់នៅរដូវនេះ នេះជាការធ្វេសប្រហែសរបស់ខ្ញុំ និងជាកំហុសឆ្គងមួយចំពោះគ្រួសារខ្ញុំ”។ ក្រោយពីទទួលបានដំណឹងនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍រំជួលចិត្តអាណិតដល់ក្មេងរូបនេះខ្លោចចិត្ត ព្រមទាំងធ្វើការចែករំលែកដំណឹងមួយនេះ ដើម្បីឲ្យបងប្អូនទាំងឡាយមានការប្រុងប្រយ័ត្នផងដែរ៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *