ម្ដាយឮសម្លេងកូន ស្រែកយំស្ទើរគាំងបេះដូងចេញពីបន្ទប់ទឹក ស្ទុះចូលទៅមើល ព្រឺសម្បុរព្រោះបានឃើញ…
ម្ដាយឮសម្លេងកូន ស្រែកយំស្ទើរគាំងបេះដូងចេញពីបន្ទប់ទឹក ស្ទុះចូលទៅមើល ព្រឺសម្បុរព្រោះបានឃើញ…វេបសាយបរទេសបានបង្ហោះរឿងរ៉ាវ គួរឲ្យព្រឺសម្បុរ ពេលកូនស្រីតូចបានស្រែកយំដង្ហោយហៅម្ដាយរបស់ខ្លួនថា៖ “ម៉ែ! មានសត្វចម្លែកនៅក្នុងបន្ទប់ទឹក” ម្ដាយភ្ញាក់ព្រើតបានបោះចានបាយហើយចូលទៅមើល ឃើញកូនស្រីភ័យញ័រខ្លួនព្រមទាំងបានឮសម្លេងអ្វីម៉្យាង ពេលរុញទ្វារបន្ទប់ទឹកចូលទៅមើល ស្រាប់តែប្រទះឃើញពស់វែកដំបូកដែលជាពស់មានពិសដ៏កាចសាហាវ។
ម្ដាយបានស្ទុះចូលទៅបីកូនស្រីរត់ចេញពីផ្ទះ ដើម្បីទៅរាយការណ៍ដល់អាជ្ញាធរឲ្យមកជួយ ពេលអាជ្ញាធរចូលមកមើល ពស់នោះបានលូនចូលទៅក្នុងចានបង្គន់ អាជ្ញាធរបានដុំបំបែកបំពង់ទុយោហើយចាប់ពស់នោះបានយ៉ាងងាយ។
អាជ្ញាធរបានវាស់ពស់នោះមានប្រវែង១០ foot ធំហើយវែង ខ្មៅទៀតផង នេះគឺជាពស់ដែលមានពិសដ៏កាចសាហាវបំផុត អាជ្ញាធរចាប់បានមិនអាចព្រលែងក្នុងព្រៃបានទេ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់ ទើបពួកគាត់សម្រេចចិត្តយកទៅដាក់ក្នុងសួនសត្វ។