ស៊ែរឲ្យអ្នកជម្ងឺដឹងផង…ត្រឡាច ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន

ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន!ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អក កើតពិស បញ្ចុះព្រូនមានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិជួយចែករំលែកបន្តផង!

– អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH * ការព្យាបាល៖ – ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។ – សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។ – គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។ – ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។ – ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦ អត្ថប្រយោជន៍បន្ថែម៖ – ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់ – ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត – ជួយសំរាលអាការៈផ្តាសាយ ក្អក – ជួយសំរាលអាការៈអស់កំលាំង – ពង្រឹងប្រព័ន្ធការពាររាង្គកាយ។ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *