បងហា៎ បងគេងលក់ស្រួលអត់បង បងនឹកអូនអត់ ហេីយបងត្រជាក់អត់ បងកុំភ្លេចដណ្តប់ភួយណាបង…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ ម៉េង វតី បានរៀបរាប់ទាំងទឹកភ្នែកថា “បងហា៎បងគេងលក់ស្រួលអត់បងបងនឹកអូនអត់ហេីយបងត្រជាក់អត់បងកុំភ្លេចដណ្តប់ភួយណាបងពេលបងគេងមេីលមុខបងហ៎សេីចស្អាតណាស់ទៅកន្លែងថ្មីសូមអោយបានសុខណាបងអូនអត់ខឹងនឹងបងទេបងមិនបាច់បារម្មណ៍ទេអូនសន្យាថាអូនរឹងមាំមិនចុះចាញ់ទេសូមទៅអោយស្ងប់ណាបង”។

គួររំលឹកឡើងវិញបន្តិចផងដែរថានៅវេលាម៉ោង ៩ និង៤០នាទីយប់ ត្រូវថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ស្ថិតនៅមុខស្ថានទូតថៃ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលមានករណី ក្មេងស្ទាវមួយក្រុម ជិះម៉ូតូឌុបគ្នា៤ទៅ៥គ្រឿង មកដេញវាយយុវជនពីរនាក់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ចោលគូដណ្តឹង និងម្នាក់ទៀតបានរងរបួសធ្ងន់៕

Leave a Reply

Your email address will not be published. Required fields are marked *