សូមចូលរួមអបអរសាទរ! ទំបំផុត បំពង់បឺត របស់ក្រុមយុវជនសំរាម បានទទួលការរវិនិយោគ ពីក្រុមហ៊ុនឯកជនមួយ នៅកម្ពុជា ហើយ

ប្រិយមិត្តមួយចំនួនបានដឹងមកហើយពីយុវជនសំរាមបានខិតខំបង្កើតបំពង់បឺតដែលធ្វើឡើងដោយធម្មជាតិសុទ្ធសាធដើម្បីរួមចំណែកក្នុងការបំពុលបរិស្ថានរហូតមានសារពត៏មានបរទេសបានយកទៅចុះផ្សាយ។ស្រាប់តែពេលថ្មីៗនេះតាមរយះផេករបស់យុវជនសំរាមបានសរសេរបង្ហោះថា៖សូមប្រកាសពត៌មានក្តៅៗមួយជូនបងប្អូនជនរួមជាតិឱ្យបានជ្រាប៖បំពង់បឺតយើងទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនមួយនៅកម្ពុជា(សុំលាក់ឈ្មោះសិន) ក្នុងរយៈពេលនេះពួកយើងកំពុងតែសិក្សាទៅលើគុណភាព និង ការវេចខ្ចប់ឡើងវិញ ដើម្បីធ្វើការនាំចេញនាដើមឆ្នាំ ២០២០ នេះ ។

ខ្ញុំពិតជាត្រេកអរខ្លាំងបំផុតសំរាប់ឱកាសមួយនេះ ហើយក៏មិនភ្លេចគុណបងប្អូនទាំងអស់គ្នាដែលតែងតែជួយទំនុកបំរុងផងដែរ។
#យុវជនសំរាម#ដើម្បីជំនាន់ក្រោយ។ចុងក្រោយសូមជូនពរអោយយុវជនសំរាមទទួលបានជោគជ័យក្នុងការងារ។

Leave a Reply

Your email address will not be published. Required fields are marked *