ហូបចេកយូរហើយមិនដែលដឹងល្បិចហ្នឹងសោះ!!! វេជ្ជបណ្ឌិតប្រាប់ល្បិច មើលចេកណាដែលសម្បូរវីតាមីន និងសារជាតិចិញ្ចឹមច្រើនបំផុត

លោកវេជ្ជបណ្ឌិត Pornthip Siriwattana Rangsan អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បានប្រាប់ពីរបៀបទាញយកអត្ថប្រយោជន៍ឱ្យអស់ពីផ្លែចេក ព្រោះមនុស្សភាគច្រើនមិនទាន់ចេះទាញយកប្រយោជន៍ពីវានៅឡើយទេ។ចេកសម្បូរទៅដោយគុណតម្លៃសារជាតិចិញ្ចឹមសម្រាប់រាងកាយ។ មនុស្សជាទូទៅទទួលទានចេកស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែមិនបានទទួលអត្ថប្រយោជន៍ពីចេកអស់នោះឡើយ។

នេះជារបៀបមើលចេកណាដែលសម្បូរជីវជាតិនិងវីតាមីន និងរបៀបទទួលទានចេកដើម្បីទទួលបានអត្ថប្រយោជន៍អស់ពីលទ្ធភាពក្នុងផ្លែចេក៖

១. គួរទិញចេកណាដែលមានរាងមូល ហើយប្រសិនបើវាមានរាងត្រីកោណ នោះវាមិនសូវសម្បូរវីតាមីន និងជីវជាតិចិញ្ចឹមទេ។ ២. អ្នកគួរជ្រើសរើសចេកណាដែលមាន ១៤ ទៅ ១៥ ផ្លែក្នុងមួយស្និត ព្រោះចេកនៅកណ្តាលគេ សម្បូរទៅដោយវីតាមីន និងជីវជាតិចិញ្ចឹមបំផុត។ ៣. អ្នកគួរទិញចេកខ្ចី រួចបេះវាចេញពីស្និតឱ្យអស់ដាច់ដោយឡែកពីគ្នា ហើយយកចេកនោះច្រកថង់បិទជិត ក្លាសេក្នុងធុងទឹកកក ឬទូទឹកកក ១ ទៅ ២ ថ្ងៃ។ ក្រោយមកវានឹងទុំល្មមសម្រាប់ទទួលទាន និងមិនខូចគុណភាពថែមទៀត។

របៀបទទួលទានចេកឱ្យបានអត្ថប្រយោជន៍ពីចេក៖ ១. បកចេកពីគល់មកវិញ ហើយពិសាទាំងសរសៃវែងៗរបស់វា ព្រោះវីតាមីនភាគច្រើនគឺផ្ទុកក្នុងនោះតែម្តង។ ២. គួរពិសាចេកស្ងោរ ព្រោះពេលស្ងោរទៅ ចេកនឹងកាន់តែសម្បូរជាតិកាល់ស្យូម៕

ខាង​ក្រោមនេះ​ជា​អត្ថប្រយោជន៍ធំៗទាំង៥របស់ផ្លែចេក៖​

១.​ សម្រួលសម្ពាធឈាម៖ សម្ពាធឈាមឡើងខ្ពស់គឺជាមូលហេតុដែលបង្កឱ្យមានបញ្ហាជាច្រើនដូចជា ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​​ក្នុ​ងខួរក្បាល ខ្សោយតម្រងនោម និងជំងឺនៅខួរក្បាលជាដើម។ ដើម្បី​ដែល​បញ្ចុះ​សម្ពាធ​ឈាម​ អ្នកគួរ​ទទួល​ទានអាហារណាដែលមានសារជាតិប៉ូតាស្យូម(potassium) ​ ហើយផ្លែចេកគឺជា​ប្រភព​នៃសារជាតិនេះ​។

ផ្លែ​ចេកជា​ទូទៅក្នុងមួយផ្លែ​មាន​ផ្ទុកនូវសារជាតិ ប៉ូតាស្យូមមិន​តិច​ជាង​​១២ភាគ​រយ​ដែរ ដែលអង្គការ​សុខភាព​ពិភពលោក​បានណែនាំ​ឱ្យមនុស្ស​ដែល​មានបញ្ហា​សម្ពាធ​​​​​ឈាម​គួរទទួល​ទានអាហារដែល​សំបូរជាតិ​ប៉ូតាស្យូម​ឱ្យ​បាន​ច្រើន។

២.​ គ្រប់គ្រងការឃ្លានអាហារ៖ ផ្លែចេក (Banana)សំបូរទៅដោយសារជាតិសរសៃ (Fiber)ដែលមាន​អត្ថ​ប្រយោជន៍​​​​​​មិន​តិចទេ។ វាជួយបន្ថយកំរិតកូលេស្តេរ៉ូល ឬជាតិខ្លាញ់ក្នុងឈាម សម្រួលចលនាពោះវៀន គ្រប់គ្រង​ជាតិ​ស្ករក្នុងឈាម និងជួយរក្សាទម្ងន់បានល្អ។ សារជាតិសរសៃនេះទៀតសោត ជួយបន្ថយ​ល្បឿននៃការរំលា​យអាហាររបស់ក្រពេះ ដែលជាហេតុធ្វើឱ្យ​អ្នកមានអារម្មណ៍ឆ្អែត​បានយូរបន្ទាប់ពី​ញ៉ាំហើយ ក្នុងលក្ខខណ្ឌ​ដែលអ្នកចង់កាត់បន្ថយចំនួនកាឡូរី និងសម្រកទម្ងន់​។

៣. បញ្ចៀសជំងឺមហារីក៖​ តាមការស្រាវជ្រាវរបស់ American Institute for cancer research បាន​បង្ហាញថា អាហារដែលមានសារជាតិសរសៃ​ (Fiber)ជួយកាត់បន្ថយឱកាស​នៃ​ការ​កើត​ជំងឺមហារីក​​ពោះវៀន​ធំ ហើយ​វីតាមីន ​C​ ដែល​មាន ​១៧​ភាគរយ​នៅក្នុង​ផ្លែចេក​ជួយកាត់​បន្ថយ​ជំងឺ​មហារីក​បំពង់​រំលាយអាហារ (Esophageal cancer)។ ដូច្នេះការទទួល​ទានផ្លែកចេក​រាល់ថ្ងៃពិតជាអាច​បញ្ចៀសសជំងឺ​មហារីកបាន​។

៤.​ ជំនួយកម្លាំងអ្នកលេងកីឡា៖​ តាមរយៈការស្រាវជ្រាវធ្វើឡើងដោយ​សាកលវិទ្យាល័យមួយ​របស់​អាម៉េរិក​ ( ​Appalachian​​​​ State University)​ បានបញ្ជាក់ថា​ ការទទួលទានផ្លែចេកមុននិងចន្លោះ​ពេលហាត់​ប្រាណ​​​អាចជួយផ្តល់​​កម្លាំងបន្ថែម ដោយសារតែជាតិស្ករ (Carbs) ​ដែលមាននៅ​ក្នុងផ្លែចេក​អាច​បំប្លែង​​ទៅជា​ថាមពល ក៏ដូចជា​ប៉ូតាស្យូម​ដែលអាចជួយកាត់បន្ថយ​ការបាត់បង់ជាតិ​ទឹកនៅក្នុងរាង្គ​កាយបានច្រើន។

៥.​ធ្វើឱ្យឆ្អឹងរឹងមាំ៖ ផ្លែចេក​ជា​ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានឆ្អឹងរឹង​មាំដោយរូប​មន្ត​ធម្ម​ជាតិ។ ផ្អែក​លើ​ការសិក្សា​ជា​ច្រើន​បានបញ្ជាក់ថា ​អាហារដែលសំបូរសារជាតិប៉ូតាស្យូម អាចកាត់​បន្ថយបញ្ហា​ពុក​ឆ្អឹងបាន​ច្រើន​។ ​លើស​ពីនេះ​ទៅ​ទៀត​ ផ្លែកចេកជួយ​បញ្ចៀស​ជំងឺ​ពុក​ឆ្អឹងនេះ​ផងដែល។

ប្រភព៖khmeread

Leave a Reply

Your email address will not be published. Required fields are marked *