អបអរសាទ! កីឡាករ អេរីក ប៉ែន ភារុន ដៃវៃគូប្រកួតឥណ្ឌូនេស៊ីអោយសន្លប់ត្រឹមតែទឹកទី…….!
ពិតជារំភើបជាខ្លំាងដោយសារតែកីឡាករ អេរីក ប៉ែន ភារុន (Eric Pen Pieroun) របស់កម្ពុជាបានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia South ក្រោយផ្តួលគូប្រជែង យ៉ាងណាមិញយោងទៅតាមគេហៈទំព័ររបស់ស្ថាប័នខ្សែក្រវាត់ WBA Asia South បាន
ចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ Eric Pen បានប្រេី ពេលត្រឹមតែ ២នាទី និង ៥០វិនាទីប៉ុណ្ណោះ ដេីម្បីយកឈ្នះ Antasena នៅលេីសង្វៀនដែលស្ថិតក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងប្រភេទទម្ងន់ជិត
១០០គីឡូក្រាម (+200lbs) លើសពីនេះទៅទៀត នេះគឺជាខ្សែក្រវាត់ដំបូងគេសម្រាប់កីឡាករដែលបានកេីតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលទេីបឡេីងប្រកួតបាន ៣លេីកប៉ុណ្ណោះ ជាមួយនឹងការផ្តួលដៃគូសន្លប់ទាំងអស់ផងដែរ (knock out)