គូស្នេហ៍ជនជាតិអាមេរិក​មួយគូ បង្ហាញរូប Pre-Wedding របស់ខ្លួន ក្នុងឈុតប្រពៃណីខ្មែរយ៉ាងសមសួន

មានជនបរទេសច្រើនណាស់ កំពុងរស់នៅលើទឹកដីកម្ពុជា ហើយរស់នៅជាច្រើនឆ្នាំមកហើយ ខណៈពួកគេកំពុងតែសម្របខ្លួនយ៉ាងល្អ ដើម្បីទទួលយកវប្បធម៌ និងប្រពៃណីទំនៀមទំលាប់ខ្មែរបានយ៉ាងល្អប្រពៃ។ហេតុនេះ មានគូស្នេហ៍ជនជាតិអាមេរិកមួយគូ កំពុងរស់នៅទឹកដីកម្ពុជាជាច្រើនឆ្នាំ រហូតដល់ចេះនិយាយភាសាខ្មែរ និងស្រលាញ់វប្បធម៌ខ្មែរ ជាពិសេសអ្នកទាំងពីរបានធ្វើការថតរូប pre-wedding ដោយតុបតែងសម្លៀកបំពាក់សម្អាងការប្រពៃណីខ្មែរ។

ក្នុងនោះលោក យូរ៉ាយ ជាជនជាតិអាមេរិច ជាគ្រូស្ម័គ្រចិត្ត និងកំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នៅក្រុងប៉ោយប៉ែត អស់រយៈពេលជាច្រើនឆ្នាំ បានបង្ហោះរូបភាព pre-wedding ព្រមទាំងបានសរសេរជាភាសាខ្មែរថា៖

«ខ្ញុំចង់អរគុណដល់អស់អ្នកដែលបានជួយយើងក្នុងពេលថត Pre-Wedding របស់យើង! Dyna ជាងថតដល់ពូកែ! កន្លែងតែងខ្លួននិងជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ 092555570 និងបង Thary Mean ជាទីប្រឹក្សារបស់យើងជានិច្ច ហើយចុងក្រោយគឺសហគមន៍ខ្មែរ ទទួលយើងស្រឡាញ់យើង ហើយអនុញ្ញាតឱ្យយើងជាផ្នែកមួយនៃវប្បធម៌ដ៏ស្រស់ស្អាតរបស់អ្នក»៕

Leave a Reply

Your email address will not be published. Required fields are marked *