ស្វាមីចេញ​​​ពី​​​ធ្វើ​​​ការ​មក​​​ដល់​​​ផ្ទះ​​​វិញ ខឹង​​​ប្រពន្ធ​​​មិន​​​ចេះ​​​រៀប​​​ចំ តែ​​ពេល​​ឃើញ​​ក្រដាស​​មួយ ស្រាប់​​​តែ​​​ស្រក់​​​ទឹក​​​ភ្នែក​​​អាណិតប្រពន្ធ​​​ខ្លោច​​​ចិត្ត​ ទាំងមិនដឹងខ្លួនដោយសារតែ…

ស្វាមីហត់​​​ពី​​​ធ្វើ​​​ការ​មក​​​ដល់​​​ផ្ទះ​​​វិញ ខឹង​​​ប្រពន្ធ​​​មិន​​​ចេះ​​​រៀប​​​ចំ តែ​​ពេល​​ឃើញ​​ក្រដាស​​មួយ ស្រាប់​​​តែ​​​ស្រក់​​​ទឹក​​​ភ្នែក​​​អាណិត​​​ខ្លោច​​​ចិត្ត​ទាំងមិនដឹងខ្លួន
បុរស​​​ជា​​​ច្រើន នៅ​​​មិន​​​ទាន់​​​ទទួល​​​ស្គាល់​​​ថា កិច្ចការ​​​ផ្ទះ​​​ជា​​​រឿង​​​ស្មុគស្មាញ​​​មួយ ក៏​​​ព្រោះ​​​តែ​​​មិន​​​ធ្លាប់​​​ឆ្លង​​​កាត់ ឬ​​​ធ្វើ​​​ខ្លួន​​​ឯង​​​ដោយ​​​ផ្ទាល់​។ នារី​​​ស្ទើរ​​​គ្រប់​​​រូប បាន​​​ធ្លាក់​​​ខ្លួន​​​ដូច​​​ជា​​​អ្នក​​​បម្រើ បន្ទាប់​​​ពី​​​រៀប​​​ការ​​​មាន​​​កូន​​​រួច ប៉ុន្តែ​​​ពេល​​​ខ្លះ ប្ដី​​​បែរ​​​ជា​​​មិន​​​យល់​​​ចិត្ត ហើយ​​​ថែម​​​ទាំង​​​បន្ទោស​​​នាង​​​ទៀត​។ ជាក់​​​ស្ដែង នៅ​​​ក្នុង​​​គ្រួសារ​​​មួយ ពេល​​​បុរស​​​​ជា​​​ប្ដី​​​មក​​​ពី​​​ធ្វើ​​​ការ​​​វិញ ស្រាប់​​​តែ​​​ខឹង​​​ប្រពន្ធ ព្រោះ​​​តែ​​​ឃើញ​​​សភាព​​​រញ៉េរញ៉ៃ​​​ទាំង​​​ក្នុង​​​ផ្ទះ និង​​​លើ​​​តុ​​​ទទួល​​​ទាន​​​បាយ ប៉ុន្តែ​​​ក្រោយ​​​អាន​​​ក្រដាស​​​មួយ​​​សន្លឹក ស្រាប់​​​តែ ប្ដូរ​​​ចិត្ត​​​អាណិត​​​នាង​​​វិញ​។​

ដំបូង​​​ឡើយ ប្ដី​​​ប្រពន្ធ​​​មួយ​​​គូ​​​នេះ ជា​​​អ្នក​​​ធ្វើ​​​ការ​​​ដូច​​​គ្នា ហើយ​​​មិន​​​ធ្លាប់​​​ទាស់​​​ទែង​​​ប្រឆាំង​​​គ្នា​​​រឿង​​​ការងារ​​​ផ្ទះ​​​ឡើយ ព្រោះ​​​ជួយ​​​គ្នា​​​ធ្វើ​​​ទាំង​២​នាក់​។ ចំណែក​​​បាយ​​​ម្ហូប ច្រើន​​​តែ​​​ទទួល​​​ទាន​​​នៅ​​​ហាង ឬ​​​ទិញ​​​​ពី​​​ក្រៅ​​​ស្រាប់ៗ ព្រោះ​​​មិន​​​អាច​​​ធ្វើ​​​ទាន់​​​ពេល​​​វេលា​។ រំលង​​​បាន ២​​ឆ្នាំ ពួក​​​គេ​​​ទទួល​​​បាន​​​ចំណង​​​ដៃ កូន​​​ប្រុស​​​ម្នាក់ ហើយ​​​បុរស​​​ជា​​​ប្ដី​​​ក៏​​​បាន​​​សម្រេច​​​ចិត្ត ឱ្យ​​​ប្រពន្ធ​​​ឈ​ប់​​​ធ្វើការ ដើម្បី​​​មើល​​​ថែ​​​កូន​​​តែ​​​ម្ដង ដោយ​​​ខ្លួន​​​ជា​​​អ្នក​​​រ៉ាប់​រង​​​ចំណូល​​​តែ​​​ម្នាក់​។​

ចាប់​​​តាំង​​​ពី​​​ប្រពន្ធ​​​ឈ​ប់​​​ពី​​​ការងារ​​​មក ប្ដី​​​ចេះ​​​តែ​​​យក​​​លេស​​​ថា​​​ធ្វើ​​​ការ​​​ច្រើន​​​ជាង​​​មុន ដើម្បី​​​រក​​​លុយ ដោយ​​​មិន​​​ជួយ​​​ការងារ​​​ផ្ទះ​​​ឡើយ​។ ពេល​​​កូន​​​អាយុ​​​បាន ៣​​ឆ្នាំ កាន់​​​តែ​​​រពឹស នារី​​​ជា​​​ប្រពន្ធ​​​កាន់​​​តែ​​​ហត់​​​ខ្លាំង ណា​​​មើល​​​កូន​​​ផង ណា​​​បោស​​​ផ្ទះ រៀប​​​ចំ​​​បាយ​​​ម្ហូប បោក​​​សំលៀក​​​បំពាក់​​​ប្ដី​​​ផង ១០០​​ជំពូក ធ្វើ​​​តាំង​​​ពី​​​ព្រឹក​​​រហូត​​​ដល់​​​ល្ងាច​។ ក្រៅ​​​ពី​​​នេះ នៅ​​​មាន​​​ការងារ​​​ផ្ទះ​​​ជា​​​ច្រើន​​​ទៀត ដែល​​​ត្រូវ​​​ធ្វើ​​​ជា​​​ប្រចាំ​​​រាល់​​​ថ្ងៃ រហូត​​​នាង​​​សម្រេច​​​ចិត្ត​​​កត់​​​ក្រដាស​​​កុំ​​​ឱ្យ​​​ភ្លេច​។​

មាន​​​ថ្ងៃ​​​មួយ ប្ដី​​​មក​​​ពី​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ម៉ោង ៧​​យ​ប់​​​ដូច​​​សព្វ​​​មួយ​​​ដង ហើយ​​​ក៏​​​ឡើង​​​ទៅ​​​ប្ដូរ​​​សំលៀក​​​បំពាក់ ដើម្បី​​​ងូត​​​ទឹក​​​ចុះ​​​មក​​​ទទួល​​​ទាន​​​បាយ​​​ល្ងាច ដែល​​​ប្រពន្ធ​​​ជា​​​អ្នក​​​រៀប​​​ចំ​​​ឱ្យ​។ ពេល​​​ចុះ​​​ពី​​​ងូត​​​ទឹក​​​វិញ ប្ដី​​​ចង​​​ចិញ្ចើម​​​ជាប់​​​រហូត ហើយ​​​មើល​​​មិន​​​ដាក់​​​ភ្នែក នូ​វ​​​របស់​​​របរ​​​ទាំង​​​ឡាយ ដែល​​​កូន​​​ព​ង្រា​យ​​​ពេញ​​​ក្នុង​​​ផ្ទះ តាំង​​​ពី​​​លើ​​​សា​ឡុង រហូត​​​ដល់​​​ផ្ទះ​​​បាយ​។ ឃើញ​​​ដូច​​​នេះ ប្ដី​​​ហាក់​​​មាន​​​អារ​ម្មណ​​​ថា​​​ខឹង​​​ប្រពន្ធ​​​យ៉ាង​​​ខ្លាំង ព្រោះ​​​គិត​​​ថា​​​មិន​​​ចេះ​​​រៀប​​​ចំ​​​ផ្ទះ​​​សោះ​។​

​ប្ដី​​​អង្គុយ​​​នៅ​​​តុ​​​បាយ រង់ចាំ​​​ប្រពន្ធ​​​រៀប​​​ចំ​​​​សព្វ​​​គ្រប់ ដោយ​​​មិន​​​មាត់​​​ក​​​ឡើយ ប៉ុន្តែ​​​ទឹក​​​មុខ​​​ពោរពេញ​​​ដោយ​​​ការ​​​មិន​​​សប្បាយ​​​ចិត្ត​។ ពេល​​​ប្រពន្ធ​​​រៀប​​​ចំ​​​បាយ​​​ម្ហូប​​​រួច ក៏​​​អង្គុយ​​​ចុះ​​​មុខ​​​ប្ដី ដើម្បី​​​ទទួល​​​ទាន​​​ជាមួយ​​​គ្នា​។ ក្រឡេក​​​មើល​​​ទៅ​​​ប្ដី ឃើញ​​​មិន​​​មាត់​​​ក ស្មាន​​​តែ​​​មិន​​​សប្បាយ​​​ចិត្ត​​​ព្រោះ​​​ការងារ ប្រពន្ធ​​​ក៏​​​ធ្វើ​​​ជា​​​ញញឹម​​​ញញែម​​​រួស​​​រាយ​​​ដាក់ រួច​​​និយាយ​​​ថា​៖ “​បង តោះ​​​ញាំ​​​បាយ ថ្ងៃ​​​នេះ​​​អូន​​​ធ្វើ​​​ម្ហូប​​​ច្រើន​​​ណាស់ កុំ​​​គិត​​​រឿង​​​ការងារ​​​ច្រើន​​​ពេក​​​ណា​”​។

​​​ប្ដី​​​លឺ​​​បែប​​​នេះ ក៏​​​និយាយ​​​ត​​​វិញ​​​បែប​​​ធ្ងន់​​​សំឡេង​​​ថា​៖ “​ឆ្ងល់​​​ណាស់ រាល់​​​ថ្ងៃ​​​ធ្វើ​​​អី​​​ខ្លះ​? ម៉េច​​​មិន​​​ចេះ​​​រៀប​​​ចំ​​​ផ្ទះ​​​ឱ្យ​​​ស្អាត​​​បាត​​​តិច​​​ទៅ​។ មក​​​ពី​​​ធ្វើ​​​ការ​​​ហត់ ឃើញ​​​ចឹង​​​ទៀត គ្មាន​​​អារ​ម្មណ​​​បាយ​​​ទឹក​​​អី​​​ទេ​”​។ សម្ដី​​​នេះ ដូច​​​កាំបិត​​​ចាក់​​​ចំ​​​បេះ​​​ដូង​​​នារី​​​ជា​​​ប្រពន្ធ​។ នាង​​​ទ​ម្លាក់​​​ទឹក​​​មុខ ប្រែ​​​ពី​​​ញញឹម ទៅ​​​ជា​​​ស្រ​ពាប់​​​ស្រ​ពោន កែវ​​​ភ្នែក​​​ពោរពេញ​​​ដោយ​​​ទឹក​​​រ​លីង​​​រលោង រក​​​រ​មៀ​ល​​​ធ្លាក់​​​ចុះ​។ នាង​​​ទ​ម្លាក់​​​ស្លាប​​​ព្រា ដែល​​​បម្រុង​​​នឹង​​​ដួស​​​បាយ ទៅ​​​លើ​​​ចាន​​​វិញ រួច​​​ក៏​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទ​ប់ យោល​​​អង្រឹង​​​កូន​​​ដែល​​​កំពុង​​​គេង​​​បណ្ដើរ ខ្សឹកខ្សួល​​​បណ្ដើរ​។
ប្ដី​​​ឃើញ​​​បែប​​​នេះ ក៏​​​មិន​​​ទទួល​​​ទាន​​​អាហារ​​​ដូច​​​គ្នា ហើយ​​​ក្រោក​​​​យក​​​បាយ​​​ម្ហូប​​​ទៅ​​​ផ្ទះ​​​បាយ​​​វិញ ដើម្បី​​​គ្រប​​​ទុក​។ ពេល​​​ទៅ​​​ដល់​​​ផ្ទះ​​​បាយ ប្ដី​​​ស្រាប់​​​តែ ប្រទះ​​​ឃើញ​​​ក្រដាស​​​មួយ​​​សន្លឹក ដែល​​​ក្នុង​​​នោះ​​​មាន​​​សរសេរ​​​ថា “​ការងារ​​​ត្រូវ​​​ធ្វើ​​​ថ្ងៃ​​​នេះ​” ដោយ​​​មាន​​​សរសេរ​​​ពេញ​​​ទាំង​​​មុខ​​​ទាំង​​​ក្រោយ ហើយ​​​មាន​​​ឆូត​​​ចោល​​​ការងារ​​​ដែល​​​ធ្វើ​​​ហើយ​​​ផង​​​ដែរ​។​

​នៅ​​​ក្នុង​​​ក្រដាស​​​បាន​​​រាយ​​​យ៉ាង​​​ល​ម្អិ​ត​​​ថា ម៉ោង 5​ ក្រោក​​​ឡើង​​​រៀប​​​ចំ​​​អាហារ​​​ពេល​​​ព្រឹក​, ម៉ោង 6 ចាប់​​​ផ្ដើម​​​លាង​​​ចាន បោស​​​ផ្ទះ ជូត​​​ផ្ទះ ងូត​​​ទឹក​​​ឱ្យ​​​កូន​, ម៉ោង​8 បោក​​​សំលៀក​​​បំពាក់​, ម៉ោង​10 ទៅ​​​ផ្សារ​​​ទិញ​​​ម្ហូប​, ម៉ោង ១១ ធ្វើ​​​ម្ហូប​​​ពេល​​​ថ្ងៃ​, ម៉ោង​១ នាំ​​​កូន​​​ទៅ​​​ពេទ្យ​… បញ្ជី​​​រាយ​​​ឈ្មោះ​​​ការងារ តាំង​​​ពី​​​ព្រឹក​​​មក ​​ត្រូវ​​​គូស​​​ចោល​​​អស់ ដែល​​​មាន​​​ន័យ​​​ថា ធ្វើ​​​រួច​​​​ទៅ​​​ហើយ ប៉ុន្តែ​​​នៅ​​​សល់​​​ការងារ ២​​ចុង​​​ក្រោយ ដែល​​​មិន​​​ទាន់​​​បាន​​​ធ្វើ​។​
នៅ​​​ក្នុង​​​ក្រដាស​​​សរសេរ​​​ថា ម៉ោង ៧​​យ​ប់ កំដរ​​​ប្ដី​​​ជា​​​ទី​​​ស្រលាញ់ ញាំ​​​បាយ​​​ជុំ​​​គ្នា​, ម៉ោង ៨​​យ​ប់ លាង​​​ចាន និង​​​រៀប​​​ចំ​​​ផ្ទះ​។ គ្រាន់​​​តែ​​​ឃើញ​​​ភ្លាម ប្ដី​​​ចាប់​​​ផ្ដើម​​​មាន​​​អារ​ម្មណ​​​អាណិត​​​ប្រពន្ធ និង​​​គិត​​​ឡើង​​​វិញ​​​នូ​វ​​​ពាក្យ​​​របស់​​​ខ្លួន ដែល​​​សួរ​​​នាង​​​ថា “​ធ្វើ​​​អ្វី​​​ខ្លះ​​​រាល់​​​ថ្ងៃ​​​នេះ​?”​។ ប្ដី​​​កាន់​​​ក្រដាស​​​នោះ ចូល​​​ទៅ​​​បន្ទ​ប់ ហើយ​​​ឱប​​​ប្រពន្ធ​​​ដែល​​​កំពុង​​​យំ និង​​​ចាប់​​​ផ្ដើម​​​សម្រក់​​​ទឹក​​​ភ្នែក​​​ដោយ​​​រំជួល​​​ចិត្ត​​​ជាមួយ​​​នាង​។​

​“​ឱ្យ​​​បង​​​សុំ​​​ទោស​​​ផង ប្រពន្ធ​​​ជា​​​ទី​​​ស្រលាញ់​… បង​​​ខុស​​​ហើយ បង​​​ពិត​​​ជា​​​មិន​​​ដឹង​​​ថា ការងារ​​​មាន​​​ច្រើន​​​បែប​​​នេះ​​​ទេ​”​។ ប្រពន្ធ​​​ក៏​​​យំ​​​កាន់​​​តែ​​​ខ្លាំង យំ​​​ព្រោះ​​​តែ​​​ការ​​​លះ​​​បង់​​​ទាំង​​​ប៉ុន្មាន​​​ដែល​​​ធ្វើ​​​កន្លង​​​មក ទើប​​​ប្ដី​​​បាន​​​ដឹង​​​នៅ​​​ថ្ងៃ​​​នេះ​។ តាម​​​ពិត ពេល​​​នាង​​​កំពុង​​​ដាំ​​​បាយ​​​ធ្វើ​​​ម្ហូប នាង​​​ត្រូវ​​​បំពេ​​​កូន​​​ឱ្យ​​​ដេក ហើយ​​​ត្រូវ​​​រៀប​​​ចំ​​​បាយ​​​ឱ្យ​​​ប្ដី​​​ទៀត ទើប​​​គិត​​​ថា​​​ទុក​​​ការ​​​រៀប​​​ចំ​​​ផ្ទះ​​​ចុង​​​ក្រោយ ព្រោះ​​​គ្មាន​​​ច​ន្លោះ​​​ពេល​​​សម្រាប់​​​ធ្វើ​​​ឡើយ​។
ថ្ងៃ​​​បន្ទាប់ ប្ដី​​​មក​​​ពី​​​ធ្វើ​​​ការ​​​ដូច​​​រាល់​​​ដង​​​គឺ​​​ម៉ោង ៧​​យ​ប់ ប៉ុន្តែ​​​មិន​​​បាន​​​ឡើង​​​ទៅ​​​ងូត​​​ទឹក​​​ភ្លាម​​​ទេ​។ អំឡុង​​​ពេល ប្រពន្ធ​​​កំពុង​​​រៀប​​​ចំ​​​បាយ​​​ទឹក ប្ដី​​​បាន​​​ជួយ​​​រៀប​​​ចំ​​​របស់​​​របរ​​​ដែល​​​កូន​​​លេង​​​ទុក​​​វិញ រួច​​​ជូត​​​តុ​​​បាយ និង​​​ទៅ​​​មើល​​​ក្នុង​​​ផ្ទះ​​​បាយ ក្រែង​​​ប្រពន្ធ​​​មាន​​​អ្វី​​​ឱ្យ​​​ជួយ​។ បន្ទាប់​​​មក ទើប​​​ឡើង​​​ទៅ​​​ងូត​​​ទឹក ដើម្បី​​​រៀប​​​ចំ​​​ទទួល​​​ទាន​​​បាយ​​​ជាមួយ​​​គ្នា មិន​​​ដូច​​​ជា​​​ម្សិល​មិញ ដែល​​​ប្រពន្ធ​​​ត្រូវ​​​ធ្វើ​​​ម្នាក់​​​ឯង​​​ឡើយ​។ អាហារ​​​មួយ​​​ពេល​​​នេះ មាន​​​ន័យ​​​ណាស់ គឺ​​​ប្ដី​​​ជា​​​អ្នក​​​ដួស​​​បាយ ដួស​​​ម្ហូប​​​មក ហើយ​​​មាន​​​ពេល​​​អង្គុយ​​​ញាំ​​​ជុំ​​​គ្នា និង​​​រៀប​​​ចំ​​​ប្រមូល​​​ជាមួយ​​​គ្នា​។​

ន័យ​​​អ​ប់​​​រំ​​​ក្នុង​​​រឿង​​​នេះ​៖ ការងារ​​​ផ្ទះ និង​​​ការងារ​​​ខាង​​​ក្រៅ មាន​​​តម្លៃ​​​ស្មើ​​​គ្នា​។ ពេល​​​ខ្លះ​​​ការងារ​​​តូច​​​ៗ​​​នៅ​​​ផ្ទះ​​​ដែល​​​អ្នក​​​មើល​​​មិន​​​ឃើញ គឺ​​​ធ្វើ​​​ជាប់​​​រហូត​​​មិន​​​ចេះ​​​ហើយ គ្មាន​​​ពេល​​​សម្រាក មិន​​​ដូច​​​ការងារ​​​ក្រៅ​​​ឡើយ​។ គួរ​​​ចេះ​​​ជួយ​​​រំលែក​​​ការងារ​​​គ្នា ទើប​​​គ្រួសារ​​​មាន​​​សុភម​ង្គ​ល មាន​​​ន័យ​​​ពិត​។ កុំ​​​រក្សា​​​វ​ប្បធ​ម៌​​​អាក្រក់ ចាត់​​​ទុក​​​ប្រពន្ធ​​​ដូច​​​ជា​​​អ្នក​​​បម្រើ​​​ត​​​ទៅ​​​ទៀត ព្រោះ​​​នាង​​​ក៏​​​មាន​​​សិទ្ធិ​​​ស្មើ​​​គ្នា ចង់​​​ឱ្យ​​​មាន​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ចំពោះ​​​ការងារ​​​របស់​​​នាង​​​ដូច​​​គ្នា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *