កូនខ្មែរគ្រប់រូបជួយមើលផង កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ​ មានអាយុកាលជាង២០៥ឆ្នាំ​ កំពុង​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ដោយសារ​តែ

កាលពី​ពេល​ថ្មីៗ​នេះ​ កុដិបុរាណមួយដែលមាន​អាយុកាល​ជាង​២០០ឆ្នាំ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​នាក់​ បាន​មានការ​ចាប់​អារម្មណ៍​ និងបាននាំគ្នា​ស៊ែរចែករំលែកយ៉ាង​ព្រោងព្រាត​តែម្តង​ ខណៈដែល​កុដិមួយនេះមាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ និងធា្លប់ត្រូវបានរងការ​ខូចខាតដោយសារតែ​ភ្លេីង​សង្រ្គាម​។

 

ក្នុង​នោះដែរ​ បេីយេីង​តាម​រយៈ​គណនី​ហ្វេសបុក​របស់​បងប្រុស​ម្នាក់​ ដែលមាន​ឈ្មោះ​ រ៉ាត​ សូរ៉ា​ បាន​មានការ​រៀប​រាប់​លំអិត​ទាក់ទង​នឹង​កុដិខាងលេីឲ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖«កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំក្នុងកំណើតវត្តនេះ»។

ជាមួយ​គ្នា​នេះ​ដែរ​ បងប្រុស​រូបនេះ​ក៏បាន​មានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ កាលពីឆ្នាំ១៩៩០​ មានរថគ្រោះបើកបុកហើយឆេះអស់ជញ្ជាំងខ្លះ​ តែ​ត្រូវ​បាន​ព្រះសង្ឃ​បានយកដីលាយចំបើងបូកសារថ្មី។​ ដូច្នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តផង​ឲ្យ​អាជ្ញាធរពាក់ព័ន្ធបានឃេីញ​ ដេីម្បី​ធ្វើ​ការ​ជួសជុល​ ក៏​ដូចជា​អភិរក្ស​តំបន់​នេះ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយបានឃេីញ​ និងទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។

ប្រភព៖khosja

Leave a Reply

Your email address will not be published. Required fields are marked *