ពិតជាចម្លែកមែន! ព្រះអង្គម្ចាស់មួយអង្គ របស់អារ៉ាប៊ីសាអូឌីតសន្លប់ ១៤ឆ្នាំក្លាយជាមនុស្សរុក្ខជាតិ សង្ឃឹមថាមានអព្ភូតហេតុកើតឡើង

រីយ៉ាដ៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ដោយព្រះអង្គម្ចាស់មួយអង្គ ក្នុងចំណោមព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត មានឈ្មោះថាព្រះអង្គម្ចាស់ Alwaleed bin Khalid bin Talal ( ដែលគេស្គាល់ថាព្រះអង្គម្ចាស់ផ្ទុំ) បានសន្លប់អស់រយៈពេល ១៤ ឆ្នាំមកហើយ។ការសន្លប់ផ្ទុំលង់លក់របស់ព្រះអង្គម្ចាស់វ័យក្មេងរូបនេះ ​ត្រូវបានគេដឹងថា ​បណ្តាលមកពីទ្រង់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរថយន្តនៅទីក្រុងឡុងកាលពីឆ្នាំ ២០០៥ នៅពេលដែលព្រះអង្គមានព្រះជន្ម ១៨ វស្សា ជាកន្លែងដែលព្រះអង្គគង់ប្រថាប់ដើម្បីរៀននៅឯមហាវិទ្យាល័យយោធា។

ក្រោយរងគ្រោះថ្នាក់នោះមក បានធ្វើឱ្យទ្រង់ស្លាប់ខួរក្បាល ក្លាយជាមនុស្សរុក្ខជាតិ ហើយចាប់តាំងពីពេលនោះមកព្រះអង្គគង់នៅលើគ្រែសោយសន្លប់ នៅមន្ទីរពេទ្យឯកទេសក្នុងរដ្ឋធានីរីយ៉ាដ។កាលពីឆ្នាំ ២០១៥ គ្រូពេទ្យបានសម្រេចចិត្តស្នើរឱ្យផ្តាច់ឧបករណ៍អុកស៊ីហ្សែនជូនដំណើរទ្រង់ ប៉ុន្តែបិតារបស់ទ្រង់បានបដិសេធ ដោយសង្ឃឹមថាអព្ភូតហេតុនឹងកើតឡើងហើយធ្វើឲ្យព្រះអង្គភ្ញាក់ឡើង។មានសេចក្តីរាយការណ៍ជាច្រើនបាននិយាយថាព្រះអង្គម្ចាស់ងក់ព្រះកេសក្នុងកាយវិការអរព្រះគុណដល់អល់ឡោះបន្ទាប់ពីការសន្លប់អស់រយៈពេល 14 ឆ្នាំ៕

ប្រភព៖ Life in Saudi Arabia/Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *