យក់ ថិតរដ្ឋា៖​ គេបុណ្យឪពុកគេផុសគ្រប់គ្នា ចុះបើខ្ញុំអត់ ឲ្យផុសអីវិញ? ប៉ានៅណា ឮស្រស់ហៅទេ ខ្ញុំដឹងថាប៉ាអត់ឮទេ គឺមានតែម៉ាក់ទេ ដែលឮខ្ញុំហៅ​ បងប្រុស និងលោកយាយ ក៏មិនឮដែរ​ មិចអ្នកទាំងបីដាច់ចិត្តមេស​ ពួកខ្ញុំពិតជាចង់ឃើញ…

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ប្រចាំផលិតកម្មថោន គឺ យក់ ថិតរដ្ឋា នោះ រាល់បទរបស់ រដ្ឋា ភាគច្រើន នៅតែចាក់ដោតអារម្មណ៍ អ្នកស្តាប់ដដែល មិនឲ្យជិនណាយឡើយ ជាពិសេស បទទាក់ទងមនោសញ្ចេតនា ដែលមានដូចជាបទ “បងគ្មានសិទ្ធិធ្វើអ្នកជំងឺអូនទេ”, “មួយណាក៏ដូចមួយណា”, “ស្រលាញ់គេយ៉ាងម៉េចបើភ្លេចបងមិនបាន” ហើយក៏នៅមានបទច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ដែលតារារូបនេះតែងតែបំពេរអារម្មណ៍អ្នកស្តាប់ឲ្យមិនចេះជិនណា។

តែបើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ រដ្ឋា វិញ ហាក់មានភាពក្រៀមក្រំ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាចម្រៀងរូបនេះបានភ្ជាប់សារទាំងទឹកភ្នែកថា “គេបុណ្យឪពុកគេផុសគ្រប់គ្នា ចុះបើខ្ញុំអត់ អោយផុសអីវិញ??????????!ប៉ានៅណា ឮស្រស់ហៅទេ ខ្ញុំដឹងថាប៉ា អត់ឮទេ គឺមានតែម៉ាក់ទេ ដែលឮខ្ញុំហៅ​ បងប្រុស និងលោកយាយ ក៏មិនឮដែរ​ មិចអ្នកទាំងបីដាច់ចិត្តមេស​ ពួកខ្ញុំពិតជាចង់ឃើញស្នាមញញឹមរបស់ពួកអ្នកណាស់”។ ក្រោយពីឃើញបែបនេះ មានអ្នកមួយចំនួនក៏បានចូល comment ផងដែរថា “ខ្ញុំអត់មានប៉ាដែលស៊ិស”។ ហើយមានម្នាក់ទៀតពោលថា “ពួកគាត់បានស្ងប់ហើយ”៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *