នាយ ក្រិន កំពុងមានជីវភាពខ្វះខាតផង ស្រាប់តែកូនឈឺទៀត លោកគ្រូពេទ្យ អាណិតពេក ជួយព្យាបាលដោយឥតគិតលុយ១រៀល ថែមទាំងជូនថវិកាចំនួន…

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តារាកំប្លែងទាបល្អិត នាយ ក្រិន បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោក ដោយបាន​ប្រកាស​ថា​ភរិយា​របស់​លោក ដែលមានឈ្មោះ យ៉ាយ៉ា ​បាន​ផិត​ទៅ​រក​ប្រុស​ថ្មី​ ​ដែល​ធ្វើ​ឱ្យ​មហាជន​ជាពិសេស​អ្នកគាំទ្រ​មានការអាណិតអាសូររូបលោកជាខ្លាំង។

ក្នុងនោះដែរ នាយ ក្រិន បានរៀបរាប់ឲ្យដឹងពីដំណើរសាច់រឿងទាំងអស់ឱ្យដឹងថា៖”ខ្ញុំបានបើកហាងមួយ ដោយបានដាក់ឈ្មោះរបស់ខ្ញុំ ដែលជាហេតុធ្វើឲ្យភ្ញៀវជាច្រើន បានមកជួយគាំទ្រហាងមួយនេះច្រើនគួរសមក្នុងអំឡុងពេល ២ឆ្នាំមុន។ ក្នុងនោះដែរ ភ្ញៀវក៏តែងតែហៅរូបខ្ញុំអង្គុយផឹកលេងជាប្រចាំ រហូតធ្វើឲ្យសុខភាពរបស់ខ្ញុំបានធ្លាក់ចុះ តែងតែឈឺចូលពេទ្យជាប្រចាំ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានពិភាក្សជាមួយភរិយារបស់ខ្ញុំ នោះគឺអ្នកនាង យ៉ា យ៉ា ក៏បានសម្រេចចិត្ដទុកហាងមួយនេះ អោយនាងនៅកាន់កាប់ ហើយរូបខ្ញុំក៏ទៅព្យាបាលជំងឺនៅឯស្រុកកំណើត បន្ទាប់មកក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយនេះ រូបខ្ញុំក៏ចាប់ផ្ដើមមាន ភាពងឿឆ្ងល់ ចំពោះការតុបតែងខ្លួនរបស់ប្រពន្ធខ្ញុំ ខុសពីសព្វដង ដែលលេចលើលេចក្រោម។

បន្ទាប់ពីមានភាពងឿឆ្ងល់ ចំពោះរឿងនេះមក ខ្ញុំក៏បានសម្រេចចិត្ដតាមដានគាត់ ជាលទ្ធផល គឺខ្ញុំបានតាមទាន់គាត់ នៅហាងក្នុងបន្ទប់ផ្ទាល់តែម្ដង ប៉ុន្ដែខ្ញុំក៏បានទុកឱកាសឲ្យគាត់ និងបានអង្វរគាត់ម្ដងហើយម្ដងទៀត ព្រោះខ្ញុំមិនចង់បែកបាក់គ្នា ម្ដងជាពីរដងទេ។ ធម្មតារឿងក្នុងផ្ទះវាបានកើតឡើងទៅហើយ បើយើងយកមកជជែកគ្នានោះ មានតែការចាញ់ ហើយនឹងឈ្នះតែប៉ុណ្ណោះ ហើយអ្នកដែលពិបាក គឺកូន ដែលគាត់មិនទាន់ដឹងក្ដី ហើយទៅថ្ងៃអនាគត

គាត់មិនមានម្ដាយហៅ ហេតុដូច្នេះហើយ ទើបខ្ញុំតែងតែទទូចសុំអង្វរគាត់ ប៉ុន្ដែម្ដងចេះគាត់ព្រម នឹងហើយដែលបានធ្វើឲ្យខ្ញុំសប្បាយចិត្ដ ទើបខ្ញុំតែងតែផ្ដល់កំលាំងចិត្ដដល់គាត់ ហើយតែងតែសួរនាំគាត់ ហើយវាមិនមែនរឿងកើតឡើងហើយ ខ្ញុំស្ដីបន្ទោសគាត់ និងធ្វើប្រងើយកន្ដោយដាក់គាត់នោះទេ។ ហើយខ្ញុំក៏តែងតែចង់នាំគាត់ទៅដើរលេងកម្សាន្ដ ដើម្បីរំសាយរឿងរ៉ាវទាំងនោះចោល តែចុងក្រោយបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ រហូតដល់គាត់ចេះតែសូមបែកម្ដងជាពីរដង ទើបខ្ញុំសម្រេចហៅម្ដាយរបស់គាត់មកធ្វើជាសាក្សី”។ នាយ ក្រិន បានបន្ដទៀតថា៖”គាត់បានតាមដានប្រពន្ធរបស់គាត់មានប្រុសចំនួន ២លើកទៅហើយ នៅឯបន្ទប់ក្នុងហាងរបស់គាត់គេង”។

ជាមួយគ្នានេះដែរ បន្ទាប់ពីរឿងរ៉ាវខាងលើបានស្ងប់រលត់អស់មួយរយៈពេលរួចមក កាលពីពេលថ្មីៗនេះ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ នាយ ក្រិន បានទទួលការងារថ្មីមួយ ដែលជាអ្នកផ្សព្វផ្សាយតាមតង់លក់ភេសជ្ជះ បាកាស ដោយបាននាំកូនប្រុសរបស់នាយ មកជាមួយ ព្រោះតែគ្មានអ្នកមើលថែ ដែលជាហេតុធ្វើឲ្យមហាជន មានការកោតសរសើរអំពីទំហំ នៃក្ដីស្រលាញ់ឪពុក មានចំពោះកូន និងអាណិតអាសូរជាពន់ពេកផងដែរ។

យ៉ាងណាមិញ រឿងមួយមិនទាន់ឆ្លងផុតស្រួលបួលផង ស្រាប់តែពេលនេះ កូនប្រុសម្នាក់របស់នាយ ក្រិន ស្រាប់តែមានជំងឺរហូតត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងថែមទៀតផង។ ប៉ុន្ដែអ្វីដែលជារឿងពិបាកចិត្ដសម្រាប់នាយ ក្រិន នោះក៏ព្រោះតែខ្លួន ក្នុងអំឡុងពេលនេះ មិនសូវមានប្រាក់កាស ក្នុងការទំនុកបំរុងគ្រួសារខ្លាំង បានដូចកាលពីមុននោះឡើយ។ ទាក់ទងចំពោះរឿងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ វេជ្ជបណ្ឌិត សុខ ចិត្ដ Doctor Sok Chet បានសរសេរឱ្យដឹងថា៖”គួរឱ្យអាណិតនាយក្រិនកូនឈឺមានជីវភាពខ្វះខាត ខ្ញុំជូនថវិកាសម្រាប់បង200$ និងព្យាបាលជូនដោយឥតគិតថ្លៃ។ សូមបងប្អូនជួយឧបត្ថម្ភបន្ថែម ដើម្បីឲ្យជីវភាពគាត់បានធូរធារ អាចឧបត្ថម្ភតាមរយៈទូរស័ព្ទទូរលេខ៖012 344 209/ 098 344 209

ត្រូវតែជួយព្រោះគាត់បានធ្វើឱ្យក្រុមគ្រួសារបងប្អូនផ្ទុះសំណើចសប្បាយចិត្តគ្រប់ពេលដែលគាត់សំដែង គាត់ជាបុគ្គលបង្កើតនូវភាពសប្បាយរីករាយដល់មហាជនទាំងអស់គ្នា ពេលគាត់មានទុក្ខត្រូវតែជួយដល់គាត់។ កាយសម្បទាគាត់ មិនអាចទៅធ្វើការងារផ្សេងៗបានច្រើន ដូចបុគ្គលដទៃបានឡើយ មានតែទេពកោសល្យនៃការសម្តែងតែប៉ុណ្ណោះ! សូមសំណូមពរដល់អ្នកដឹកនាំខ្សែភាពយន្ត ឬការសម្ដែងកំប្លែងនាំគាត់ចូលថតវិញផង ដើម្បីជួយជីវភាពរបស់គាត់ឲ្យបានប្រសើរឡើង។ សូមអរគុណ”៕

Leave a Reply

Your email address will not be published. Required fields are marked *