ទិដ្ឋភាពថ្ងៃដំបូង នៃយុទ្ធនាការ ឈប់ប្រើថង់​ប្លាស្ទិក ទូទាំងប្រទេសថៃ, បងប្អូនខ្មែរយើងទៅលេងថៃ កុំភ្លេចយកបាវ ការ៉ុង ទៅផងណា៎

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “សុខអូនបកប្រែ ថៃ-ខ្មែរ” បាន​បង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក នៅក្នុងប្រទេសថៃ ដែលប្រជាជនថៃ ប្រើមធ្យោបាយផ្សេងៗគ្នា ដើម្បីទុកច្រកឥវ៉ាន់ ដែលទិញនៅផ្សារ ដោយឈប់ប្រើថង់​ប្លាស្ទិក។ ហ្វេសប៊ុកដដែលបានបញ្ជាក់សារខ្លីមួយឲ្យដឹងបន្ថែមទៀតថា៖

“ថ្ងៃដំបូងនៃយុទ្ធនាការឈប់ប្រើថង់​ប្លាស្ទិកទូទាំងប្រទេសថៃ បងប្អូនខ្មែរយើងមកលេងថៃ កុំភ្លេចយកបាវ ការ៉ុង មកផងណា៎។ មធ្យោបាយវេចខ្ចប់អីវ៉ាន់ប្លែកៗរបស់ប្រជាជនថៃ ក្រោយរដ្ឋាភិបាលប្រកាសចាប់ផ្ដើម​យុទ្ធនាការហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីចូលឆ្នាំ២០២០នេះតទៅ

អានលម្អិត៖ http://kampucheathmey.com/2016/thai-ban-plastic-2020/”៕

Leave a Reply

Your email address will not be published. Required fields are marked *