និស្សិតឥណ្ឌូណេស៊ីដែលចាប់រំលោភប្រុសដូចគ្នាជិត «២០០នាក់» ត្រូវជាប់គុកមួយជីវិតនៅអង់គ្លេស

(មែនឆេស្ទឺរ)៖ និស្សិតឥណ្ឌូណេស៊ីម្នាក់ត្រូវបានតុលាការចក្រភពអង់គ្លេស កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងករណីរំលោភប្រុសដូចគ្នារហូតដល់ទៅជិត ២០០នាក់ តាមរយៈការពង្វក់ដោយដាក់ថ្នាំសណ្តំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ប៉ូលិសអង់គ្លេសជឿជាក់ថា និស្សិតជនជាតិឥណ្ឌូណេស៊ីឈ្មោះ រ៉ៃញ៉ាដ ស៊ីណាហ្គា (Reynhard Sinaga) បានរំលោភបំពានផ្លូវភេទលើបុរសរហូតដល់ទៅ ១៩៥នាក់ ក្នុងកំឡុងពេលពីរឆ្នាំកន្លះ។ ស្ថិតក្រោមការកាត់ក្តីអមដោយភស្តុតាង និងសាក្សីជាច្រើនកន្លងមកនេះ និស្សិតរូបនេះត្រូវបានសម្រេចឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនៅអង់គ្លេស។

គួរបញ្ជាក់ថា ដោយសារតែពាក្យបណ្តឹងទៅលើនិស្សិតឥណ្ឌូណេស៊ី Reynhard Sinaga មានច្រើនខ្លាំងពេក ដូច្នេះការកាត់ក្តីដោយតុលាការត្រូវបានធ្វើឡើងជាច្រើនលើក ខណៈពាក្យបណ្តឹងដែលបានលើកយកមកកាត់ក្តីរួចនោះ គឺទើបតែសម្រេច ៨៨ករណីប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងសរុប ១៥៩ករណី។

លោក Reynhard Sinaga មានអាយុ ៣៦ឆ្នាំត្រូវបានប៉ូលិសអង់គ្លេសរកឃើញថា តែងតែបានហៅជនរងគ្រោះទៅផ្ទះរបស់ខ្លួន ក្នុងន័យស្នើសុំជំនួយអ្វីមួយ ហើយក្រោយមកជនល្មើសរូបនេះ ក៏បានដាក់ថ្នាំសណ្តំបុរសទាំងនោះ ហើយចាប់ផ្តើមសកម្មភាពរំលោភបំពានផ្លូវភេទតែម្តង។ ជនរងគ្រោះភាគច្រើន គឺជានិស្សិតមិនទាន់បញ្ចប់ការសិក្សា និងមានអាយុ ២០ឆ្នាំស្តើង៕

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *