ទីបំផុត រកឃេីញម្ចាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន S.SOLIKA ដែលបំពាក់លើរថយន្តស៊េរីទំនើបម៉ាក Lexus 570 KURU និងបានធ្វើចរាចរណ៍មុនគេនោះ គឺជារបស់ឯកឧត្តមសោះ
កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នេះ ដែលត្រូវជាខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩ – ៧ មករា ២០២០) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានវត្តមានអញើញក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួុនសម្រាប់រថយន្ត នៅផ្សារទំនេីប អុីអនម៉ល២ សែនសុខ។
ក្នុងឱកាសនេះដែរ ក៏មានការដាក់តាំងបង្ហាញ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួុនសម្រាប់រថយន្តជាច្រើន ក្នុងគោលបំណង ដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានផ្លាកលេខពិសេសផ្ទាល់ខ្លួនជាច្រើនត្រូវបានគេប្រទះឃេីញបំពាក់លើរថយន្តស៊េរីទំនើបៗ និងបានធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋជាច្រើន។ ក្នុងនោះដែរ ចំពោះម្ចាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនដែលមានឈ្មោះ S.SOLIKA ដែលបំពាក់លើរថយន្តស៊េរីទំនើបម៉ាក Lexus 570 និងបានធ្វើចរាចរណ៍មុនគេនោះ គឺជារបស់លោក អេង ឬទ្ធី ដែលត្រូវជាស្វាមីអ្នកនាង សុឹម សូលីកា។
សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។
ចំពោះការដេញថ្លៃវិញ គឺត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖ vehicle. mpwt. gov. kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
ប្រភព៖khosha