បងប្អូនអើយស៊ែរផង!!! ខ្មែរយើងពិតជាអស្ចារ្យ ឆ្លាក់រូបបានស្អាតនិងស្មុគស្មាញណាស់ សង្ឃឹមខ្មែរយើងជួយគាំទ្រ ដើម្បីឲ្យអ៊ុំប្រុសបន្តមុខរបរនេះទៀត(មានវីដេអូ)

លោកគ្រូ ជា យុទ្ធា ដែលជាជាងចម្លាក់ម្នាក់ និងកូនប្រុសដែលកំពុងឆ្លាក់រូបលើផ្ដិល បានរៀបរាប់ថា គាត់មានកូនសិស្សដែរ ប៉ុន្តែពេលចេញពីគាត់ កូនសិស្សទាំងអស់បានទៅចូលរោងចក្រអស់ទៅ ដោយពុំបានប្រកបរបរជាងចម្លាក់ឡើយ។

លោកគ្រូបន្តទៀត លោកចង់ឈប់ពីរបរនេះដែរ ប៉ុន្តែថ្ងៃមួយកូនប្រុសគាត់ បានបង្ហោះរូបចម្លាក់លើបណ្ដាញសង្គមហ្វេសប៊ុក ស្រាប់តែមានអ្នកចំណាប់អារម្មណ៍ និងកម្មង់ឲ្យរូបលោកធ្វើរហូតដល់ពេលនេះតែម្ដង។

នេះបើយោងតាមហ្វេសប៊ុក Nelin Star Tour and Travel ដែលបង្ហោះថា «ចម្លាក់ខ្មែររស់បានដោយសារសម័យសង្គម Facebook ទំនើប រីឯ ក្មេងៗបច្ចុប្បន្ន​ហាក់ខ្វះភាពអត់ធ្មត់ក្នុងការរៀនសូត្រជំនាញចម្លាក់យកធ្វើជាអាជីព៕
លេខទំនាក់ទំនង់ជាងចំលាក់ 092670038»។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *