គ្រាន់តែណែនាំ ឲ្យចូលបន្ទប់ទឹក ត្រូវមានអនាម័យសោះ នាំគ្នាព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែ ជាអ្នកមើលការអនាម័យបង្គន់សាធារណៈ ឲ្យរបួស

នៅមុននេះបន្តិច នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយរបស់ “រដ្ឋបាល ខណ្ឌដូនពេញ” បានប្រាប់ឲ្យដឹងរឿងដ៏ហួសចិត្តមួយថា “គ្រាន់តែណែនាំ អោយចូលបន្ទប់ទឹក ត្រូវមានអនាម័យ សោះ នាំគ្នាព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែ ជាអ្នកមើលការអនាម័យបង្គន់សាធារណះ អោយរបួស ។

នៅថ្ងៃអាទិត្យ១៤កើតខែជេស្នឆ្នាំកុរ ឯកសក័ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦. ០៦. ២០១៩វេលាម៉ោង១៧ម០០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ ហិង្សាដោយចេតនា(ព្រួតវាយបណ្តាលអោយរបួស) នៅចំណុច មុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

+ ជនសង្ស័យត្រូវឃាត់ខ្លួន គឺះ 1/ឈ្មោះ តាំងលីណា ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ 2/ ឈ្មោះជុំសោភា ភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលភូមិសាមគ្គីសង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរនៅផ្ទះ(ឃាត់ខ្លួន)។ 3/ឈ្មោះ អុំ កល្យាណភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ(ឃាត់ខ្លួន)។

+ជនរងគ្រោះឈ្មោះ សៅ ដេត ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរ មើលការអនាម័យបង្គន់សាធារណះមាត់ទន្លេមានទីលំនៅផ្ទះជួល លេខ០១១Hផ្លូវ លេខ93ភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ត្រូវរងរបួសថ្ពាល់ខាងស្តាំ .ចុងបបូរមាត់ខាងស្តាំនិង ចំរបួស ពោះ មានផ្ទៃពោះ(០៣ខែ)។

+ សកម្មភារឿងហេតុះ មុខពេលកើតហេតុថ្ងៃទី១៦. ០៦. ២០១៩ វេលាម៉ោង១៧ម០០នាទីជនរងគ្រោះឈ្មោះសៅ ដេតភេទស្រីអាយុ៣៦ឆ្នាំនៅមើលអនាម័យបង្គន់សាធារណះមាត់ទន្លេក្បែរ ភោជនីយដ្ឋានយីសាង ផ្លូវព្រះសុីសុវត្តិភូមិ១ សង្កាត់ជយ័ជំនះខណ្ឌដូនពេញរាជធានី ភ្នំពេញក៏ស្រាប់តែឈ្មោះតាំងលីណា ភេទ ស្រីអាយុ៣៦ឆ្នាំ បានមកចូលបន្ទប់ទឹកបង្គន់ហើយបាននោមនៅក្រៅចានបង្គន់អនាមយ័ ពេលនោះជនរងគ្រោះបានប្រាប់ កុំនោមអីចឹងនាំអោយប៉ះពាល់ដល់អ្នកដទៃ ពេលនោះឈ្មោះតាំងលីណាបានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះ

ហើយឈ្មោះ អុំក ល្យាណ អាយុ១៥ឆ្នាំបានស្ទុះព្រួតវាយទៅលើជនរងគ្រោះហើយក៏ប្រតាយប្រតប់ភ្លាមនោះ ឈ្មោះជុំសោភាភេទស្រីអាយុ៣១ឆ្នាំបានចូលព្រួតវាយទៀតបណ្តាលអោយជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ.បបូរមាត់ស្តាំនិងចំកណ្តាលពោះមួយកន្លែង ទៀតដែលមានផ្ទៃពោះ០៣ខែបន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញបាន អន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។ បច្ចុប្បន្នកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះកំពុងកសាងសំណុំរឿងតាមនិតិវិធី។”៕

share4lives

Leave a Reply

Your email address will not be published. Required fields are marked *