អស្ចារ្យណាស់!! កូនខ្មែរមួយក្រុម រកឃើញវិធីទាញ “ទឹក” ចេញពីបរិយាកាស មិនចាញ់អ៊ីស្រាអែល

អស្ចារ្យណាស់!! យោងទៅតាមគណនីហ្វេសប៊ុក “សមាគមន៍ អ្នកវិទ្យាសាស្រ្ត ខ្មែរ” បានប្រាប់ពីវិធីទាញយកទឹកចេញពីអាកាសដូចខាងក្រោមថា៖“តោះទាញយកទឹកពីបរិយាកាស កុំអោយចាញ់ អុីសស្រាអែល ពន្យល់ : ការទាញយកទឹកពីបរិយាកាស គឺជាការបំឡែង រូបធាតុនៃ ខ្យល់ ( Oxygen, Hydrogens) ទៅជាទឹក ដោយបញ្ចុះសីតុណ្ហភាព ។

តោះពិសោធ : លោកអ្នកត្រូវមាន – ប្រព័ន្ធ ត្រជាក់ម៉ាសុីនត្រជាក់ (refrigeration cooling ) – ម៉ាស៊ីន បូមខ្យល់ រឺ កង្ហារបូមខ្យល់ យើងអាចទាញយកខ្យល់ពីបរិយាកាស ហើយបញ្ចូនខ្យល់ ចូលទៅក្នុង ប្រព័ន្ធបញ្ចុះសីតុណ្ហភាព ពេលខ្យល់ចុះ សីតុណ្ហភាព ពី -5 អង្សា ទៅ -15 អង្សា ខ្យល់ និង ប្តូររូបធាតុទៅជាវត្ថុរាវ រឺទឹក ។

បញ្ចាក់ : យើងតែងតែឃើញជាក់ស្តែង ដូចជា ទឹកចេញពីម៉ាស៊ីនត្រជាក់ បន្ទប់ រឺ ឡាន ។ ការទាញយកទឹកនេះ ប្រើបានតែតំបន់ខ្សត់ទឹកទេ ព្រោះ គេអាចចំណាយអគ្គីសនី ប្តូរយកទឹក ហើយ អគ្គីសនីបាន មកពីខ្យល់ រឺ ព្រះអាទិត្យ ព្រោះតំបន់ខ្សត់ទឹក ជាវាលខ្សាច់ដែលសំបូរដោយកំដៅ នឹងខ្យល់ ។ vanny”

Leave a Reply

Your email address will not be published. Required fields are marked *