រំភើបជំនួស! ប្រុសម៉ាប់ វាយសារ៉ាស្បែកជើង ឥឡូវនេះ បានចូលរៀន មានអាហារញុំាគ្រប់គ្រាន់ រូបរាងធំជាងមុន ដោយមានការទំនុកបំរុងពីលោកស្នងការ និងមន្រី្តនគរបាល ខេត្តកំពង់ចាម
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ណេះ គេប្រទះឃើញ ក្នុងហ្វេសប៊ុកមួយឈ្មោះ “កំពង់ចាម កំពង់ចិត្ត” បានប្រាប់ដំណឹងល្អមួយ ទាក់ទងក្មេងប្រុសម្នាក់ ដោយបញ្ជាក់ឲ្យដឹងថា៖ “ប្រុសម៉ាប់ វៃសារ៉ាស្បែកជេីង ឡូវនេះបានចូលរៀន មានអាហារញុាំគ្រប់គ្រាន់ រូបរាងធំជាងមុន ដោយមានការទំនុកបំរុងពីលោកស្នងការ និងមន្រី្តនគរបាល ខេត្តកំពង់ចាម ។”។
ក្រោយពីឃើញដំណឹងនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា “ក្មេងម្នាក់នេះ ខ្ញុំជឿរជាក់ថាគាត់នឹងរឹងមាំជាងក្មេងៗធម្មតា ហើយកក់ក្តៅជាងមុន ក្រោយមានវត្តមានលោកស្នងការចិត្តព្រះម្នាក់ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងខេត្តកំពង់ចាម ក៏សង្ឃឹមយ៉ាងមុតមាំថា រស់នៅបានពេញលេញ ស្មើមុខមាត់ នឹងកក់ដូចជាប្អូនប្រុសម្នាក់ដែរកំសត់តាំង២តូច ។”។
អ្នកខ្លះទៀតបង្ហាញអារម្មណ៍ថា “ពិតជាល្អណាស់ ខ្ញុំសូមសរសេីរ ដល់ លេាក អធិការក្រុង និងលេាកស្នងការ ក្រុងកំពង់ចាម ដែលលេាកមានទឹកចិត្តសព្វបុរសធម៌ ជួយកុមារាម្នាក់នេះ អេាយបានរៀនសូត្រដូចគេឯង”៕