រំភើបជំនួស! ទីបំផុតម្ចាស់ហាងពេជ្រ ទ្រី ដាណា បានជួបប្អូនស្រី មរកត ដែលគេវា យហើយ ប្អូនស្រីទទួលបានខ្សែកពេជ្រ និងម៉ូតូមួយគ្រឿងពីអ្នកស្រី ហើយអ្នកស្រីថែមទាំងផ្តាំថា….
ជុំវិញករណីក្មេងស្រីម្នាក់ ឈ្មោះមរកត ដែលត្រូវបានសិស្សសាលា ៤ នាក់ព្រួត វា យ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះតែឃើញភាពឃោឃៅព្រៃផ្សៃពេកនៃការវា យធ្វើបាបក្មេងស្រី មរកត ទោះបីជាយ៉ាងករណីនេះ គឺប្អូនស្រីរងគ្រោះទទួលបានសំណង ២០០០$ ប៉ុន្នោះ ដែលនេះជាជំហានដំបូងប៉ុន្នោះ ប្រសិនបើពិនិត្យឃើញប្អូនស្រីរងគ្រោះមានប៉ះពាល់អ្វីម្យ៉ាងដល់រាងកាយ និងសតិអារម្មណ៍ អាណាព្យាបាលប្អូនស្រីនិងគិតបន្តទៀតដើម្បីឲ្យខាងក្មេងៗទំនើងត្រូវដោះស្រាយបន្ត។ក្នុងនោះ ឯកឧត្តម ពេជ្រ ស្រស់ បានចេញមុខមកជួយប្អូនស្រីដែលរងគ្រោះ ដោយបានបង្ហោះសារថា: ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយមកបញ្ចប់រឿងបានទេ បើពុំនោះទេនឹងកើតក្មេងទំនើងពេញស្រុកខ្មែរមិនខានឡើយ។ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្សមិនគ្រប់អាយុក៏មានចែងដែរ។បញ្ជាក់មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម ១៧-០១-២០២០។
មិនឈរអោបដៃមើល ពេលនេះម្ចាស់ហាងពេជ្រឈ្មោះ Dana Try ក៏បានបង្ហោះសារចង់ជួបប្អូនស្រី មរកត ដោយអ្នកនាងបានរៀបរាប់ថា: “ក្នុងនាងបងជាម្ដាយគេម្នាក់ដែរបងមានអារម្មណ៍រន្ធត់ចិត្តខ្លាំងណាស់ក្រោយពេលឃើញវីដេអូមួយនេះ ពេលនេះបងមិនមានអ្វីក្រៅតែពីផ្ញើសារលើកទឹកចិត្តប្អូនស្រីឡើយកុំមានការផិតភ័យអ្វីទៀតណារឿងវាកន្លងហួសទៅហើយហើយបងក៏ចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងលើប្អូនស្រីដែរ ប៉ុន្តែអ្វីដែលប្អូនស្រីត្រូវធ្វើបន្តទៀតគឺត្រូវតាំងចិត្តតាំងស្មារតីខិតខំសិក្សាបន្តទៀតសូមអូនសុំរួលអារម្មណ៍ដើម្បីឆ្ពោះទៅកាន់វិថីដ៏ភ្លឺស្វាងទៅថ្ងៃអនាគត ពេលនេះក្រៅតែពីការអាណិតអាសូរនឹងផ្ដល់កម្លាំងចិត្តជូនប្អូនបើប្អូនមានឱកាសបានមកជួបបងបងនឹងមានកាដូលើកទឹកចិត្តជូនប្អូនស្រីជាទីគាប់ចិត្តនៅពេលដែលប្អូនស្រីបន្ធូរអារម្មណ៍និងលែងមានភាពភិតភ័យពេលណាប្អូនអាចណាត់ជួបបងបាន ok ណាបងមានកាដូជូនប្អូន👌
សំខាន់ពេលនេះអត់ដឹងទាក់ទងប្អូនតាមណា”។ហើយដូចតាមការសន្យានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ម្ចាស់ហាងពេជ្រឈ្មោះ Dana Try បានជួបប្អូនស្រីរងគ្រោះ មរកតហើយ ដោយអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹក និងសារថា: ស្ដាប់ឪពុកម្ដាយគាត់រៀបរាប់ទាំងរលីងរលោង ខ្ញុំរន្ធត់ចិត្តណាស់។ ធម្មតាកូនស្រី ស្រលាញ់ស្ទើរលេប បែរត្រូវគេវា យដំ ច្រំធា ក់ ហើយឃើញស្រស់ៗក្នុងវីដេអូទៀត មានអារម្មណ៍បែបណាទៅ? 😢😢😢
ថ្ងៃនេះខ្ញុំបានជួបឪពុកម្ដាយ និងក្មេងស្រីដ៏គួរអាណិតនេះហើយ ខ្ញុំប្រាប់គាត់ថា កុំខ្លាច កុំខ្វល់តទៅទៀត អ្នកណាធ្វើអីដាក់បែបហ្នឹងទៀត ត្រូវហ៊ានប្រាប់ ហ៊ាននិយាយ ត្រូវធ្វើជាមនុស្សស្រីដ៏រឹងមាំ ក្លាហាន និងព្យាយាមតស៊ូរៀនសូត្រ។
ខ្ញុំអាណិតគាត់ ខ្ញុំគិតដល់ជីវិតខ្ញុំដែលធ្លាប់នៅម្នាក់ឯង ធ្លាប់រងការភ័យខ្លាចសព្វគ្រប់បែបយ៉ាង តែខ្ញុំមិនដែលចុះចាញ់ទេ ខ្ញុំតែប្រាប់ខ្លួនឯងថា ត្រូវតែជម្នះ ត្រូវតែហ៊ានប្រឈមមុខ ទោះមានរឿងអីកើតឡើងក៏ដោយ។
ខ្ញុំលើកទឹកចិត្តឱ្យគាត់ប្រឹងរៀនសូត្រ ហើយផ្ដល់ខ្សែកឱ្យគាត់មួយខ្សែ និងម៉ូតូមួយគ្រឿងទៀត។ តែខ្ញុំឱ្យគាត់សន្យាថា ប្រឹងរៀនសូត្រ ឈប់ភ័យខ្លាច ហើយមានរឿងអីត្រូវប្រាប់ឪពុកម្ដាយ ហើយបើមានគេគំរា ម ត្រូវប្រាប់គ្រូ តែបើនៅតែគេធ្វើបាបទៀត អាចប្រាប់ខ្ញុំបាន។ គាត់ថា ឈប់ឱ្យគេធ្វើបាបហើយ!😊😊”៕