ទេសភាពស្អាតទាក់ភ្នែកណាស់! កន្លែងដែលអូនប្រាថ្នា ទោះដល់ណាក៏បងជូនទៅ សម្រាប់ប្រពន្ធសម្លាញ់ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង ទីតាំង…
ប្រហែលជា១ម៉ោងមុននេះ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ To Chhun បានបង្ហោះរូបភាព ដែលអមទេសភាពស្រស់ស្អាត គួរឲ្យទាក់ភ្នែកជាខ្លាំង ជាច្រើនសន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហើយក៏បានធ្វើឲ្យមហាជនទូទៅ លាន់មាត់សរសើរពីទីកន្លែងនេះ គ្រប់ៗគ្នា ហើយក៏មានអ្នកខ្លះមានបំណងនឹងទៅទីនោះផងដែរ។
ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយថា៖ “កន្លែងដែលអូនប្រាថ្នា ទោះដល់ណាក៏បងជូនទៅ សម្រាប់ប្រពន្ធសម្លាញ់ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង ទីតាំង ផ្សារកំប្រង់ ស្រុកបវេល ខេត្តបាត់ដំបង”។
ក្រោយពីឃើញបែបនេះ ហើយមានអ្នកខ្លះចូល comment បញ្ជាក់បន្ថែមថា ទៅទីនោះ នៅក្នុងស្រុកកំរៀង មិនមែនស្រុកបវេលទេ។ តោះ កុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នេះទំាងអស់គ្នា៕