ថៅកែហាងពេជ្រ៖ មិនដឹងគាត់នៅណាទេ ២នាក់បងប្អូននេះ ឃើញតែខោអាវគ្នា មិនដឹងប៉ុន្មានឆ្នាំ, បើគ្នាមានខោអាវស្លៀកពាក់ថ្មី មានស្បែកជើងថ្មី មានកាតាបថ្មី មិនដឹងសប្បាយចិត្តយ៉ាងណា, ចង់ជួយពួកគាត់ណាស់ មានអ្នកណាដឹងថាទាក់ទងតាមណាទេ?
ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រី ដាណា ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរសប្បុរសធម៌របស់ថៅកែរូបនេះតែម្តង ជាអ្នកមាន មានសម្រស់ស្អាត ថែមទាំងមានចិត្តល្អទៀត។
ហើយនៅថ្ងៃនេះទៀត គេក៏បានឃើញ លោកស្រី ក៏បានធ្វើការប្រកាសស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតពីរនាក់ទៀតហើយ ដោយលោកស្រីបានបញ្ជាក់ថា៖
“ទំនេរដៃតិច មកបើក Facebook លេង ឃើញរូបក្មេងនេះទៀតហើយ។ មិនដឹងម៉េច ចិត្តខ្ញុំនេះឱ្យតែឃើញចេះតែអាណិត ចង់តែជួយ តែគ្មានពេលបានមើលអស់។ គិតទៅ ក្រោមមេឃតែមួយ ជីវិតពិត និងការរស់នៅ វាខុសៗគ្នាចឹងទៅ។
មិនដឹងគាត់នៅណាទេ ២នាក់បងប្អូននេះ ឃើញតែខោអាវគ្នា មិនដឹងប៉ុន្មានឆ្នាំ ប៉ុន្មានជំនាន់ហើយ។ បើគ្នាមានខោអាវស្លៀកពាក់ថ្មី មានស្បែកជើងថ្មី មានកាតាបថ្មី មិនដឹងសប្បាយចិត្តយ៉ាងណា។ ចង់ជួយពួកគាត់ណាស់ មានអ្នកណាដឹងថាទាក់ទងតាមណាទេ?
ខ្ញុំមានប៉ុណ្ណា ជួយបានប៉ុណ្ណឹង ព្រោះឃើញគាត់សើច ឃើញគាត់សប្បាយ ខ្ញុំនេះក៏សប្បាយចិត្តដែរ។ រកស៊ីរាល់ថ្ងៃ ក្រៅពីបំពេញក្ដីសុខខ្លួនឯង ក៏ចង់ជួយគេឱ្យបានច្រើនដែរ។
ខ្ញុំតែងប្រាប់កូនៗខ្ញុំថា កូនត្រូវប្រឹងរៀន ពេលរៀនចេះ អាចជួយពួកគាត់បានកាន់តែច្រើន ហើយអ្នកក្រោយៗទៀត នឹងនិយាយបែបនេះតគ្នា។ បង្រៀនពួកគាត់ឱ្យស្អប់ភាពក្រ តែមិនត្រូវមើលងាយអ្នកក្រខ្សត់ទេ ព្រោះពួកគាត់ក៏មិនចង់ដែរ។”៕