តោះៗ នឹកឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះណាស់! ស្នងការនគរបាល ខេត្តព្រះសីហនុ ត្រៀមកម្លាំង រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សម្រាប់ចូលឆ្នាំចិន វៀតណាម និងកូរ៉េ ដែលជិតមកដល់ប៉ុន្មានថ្ងៃខាងមុខនេះហើយ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកផេក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះសារជូនដំណឹងមួយដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ ឲ្យបានជ្រាបថា៖

“នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំ ចិន វៀតណាម កូរ៉េ ហើយ ក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មកទេសចរណ៌ និង លេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រ ស្រស់ស្អាត និង ឆ្នេរតាមបណ្ដាកោះនានា ។

យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជ្ជនីយដ្ឋាន រងចាំបំរើជូនគ្រប់ពេល ជាពិសេស ក្នុងខេត្តមានសេវា សុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់កន្លែង។ គណៈបញ្ជារការឯកភាពខេត្តត្រៀមខ្លួនបំរើជូន រួចរាល់ហើយ។ ជាពិសេស កងកំលាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានត្រៀម ទាំងមធ្យោបាយ និង សម្ភារៈ និង លេខទំនាក់ទំនងបំរើជូន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលទំនាក់ទំនង។

– លេខស្នងការដ្ធាន៖0977780008, 0313749848, (011) 506677, 516677,526677
– ក្រុងព្រះសីហនុ៖0977780093
– ស្រុកព្រៃនប់៖0977780094

– ស្រុកស្ទឹងហាវ៖0977780095
– ស្រុកកំពង់សីលា៖0977780096
( អរគុណ សន្តិភាព)។”៕

Leave a Reply

Your email address will not be published. Required fields are marked *