ពុទ្ធោ! ទិដ្ឋភាពនៅ Wuhan ក្លាយជាទីក្រុងខ្មោចក្រោយផ្ទុះករណីវីរុស កូរូណា
ចិន ក្រឡេកទៅមើលទិដ្ឋភាពក្នុងទីក្រុង Wuhan ប្រទេសចិន ដែលជាតំបន់ផ្តើមលេចចេញនូវវីរុសមួយនេះ បានប្រែក្លាយជាទីក្រុងខ្មោច ដូចគេបោះបង់ចោល សល់តែសំណង់អគារមានសភាពស្ងាត់ជ្រងំ គ្រប់ហាងលក់ទំនិញតូចធំត្រូវបានបិទទ្វារ ស្របពេលពលរដ្ឋទាំងអស់បានត្រឹមសម្ងំនៅក្នុងផ្ទះត្រដរចាំរកជំនួយតែប៉ុណ្ណោះ។
គិតត្រឹមព្រឹកម៉ោង ១១ នាថ្ងៃទី ២៦ មករា ឆ្នាំ ២០២០ នេះ អ្នកបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មី Coronavirus បានកើនឡើងដល់ ៥៦ នាក់ហើយនិងមានជិត ២ ០០០ នាក់ផ្សេងទៀតកំពុងឆ្លងវីរុសដ៏កា ចសា ហាវនេះ។ គូរបញ្ជាក់ផងដែលថា ចំពោះ វី រុ ស ផ្លូវដ ង្ហើមប្រភេទថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគក ណ្តាលប្រទេសចិន ដែល វី រុ ស ថ្មីមួយនេះ បាននឹងកំពុងតែ ប ង្ក ជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលផងដែរ។
ក្នុងនោះដែរ បណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក បាននឹងកំពុងមានការតាមដានយ៉ាងយកចិត្តទុកដាក់ដេីម្បីទប់ស្កាត់ និងព្យាយាមធ្វើ ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរនានានៅតាមព្រលានយន្តហោះ ជាពិសេសយន្តហោះដែលមានជើងហោះ ហើរពី ចិន ដើម្បីស្វែងរកមើលអ្នកដែលគេ ស ង្ស័ យ ថា មានផ្ទុក វី រុ ស នេះ។
សូមជម្រាបថា គិតមកដល់ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា នេះ មានមនុស្សចំនួន៥៦នាក់ហេីយ ដែលបាន ស្លា ប់ បាត់ ប ង់ ជី វិត និងចំនួនអ្នកឆ្ល ងទូទាំងប្រទេសចំនួន ២០០០ ក រ ណី ដែលរួមមានប្រទេសដូចជា៖ ចិន ហុងកុង ថៃ បារាំង ម៉ាឡេស៊ី សឹង្ហបុរី តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី ណេប៉ាល់។